ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​​កោត​សរសើរ​​​តៃវ៉ាន់ចំពោះ​ការ​​​​ទប់​ស្កាត់​​ខូវីដ​១៩ដោយ​ជោគជ័យ​​

 

 

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​កោះ​តៃវ៉ាន់ បាន​ពាំ​នាំ​នូវ​ពាក្យ​ពេចន៍ និង​សារ​នយោបាយ​របស់​លោក​ត្រាំ​ ទៅ​ជម្រាប​ជូន​លោកស្រី​ឆាយអ៊ីងវេន (Tsai Ing-wen) មេដឹកនាំ​តៃវ៉ាន់​ ដែល​បាន​​ទប់​ស្កាត់​ការ​រីក​រាលដាល​​ជំងឺ​​​ខូវីដ​១៩​ប្រកប​ដោយប្រសិទ្ធភាព​ខ្ពស់​។

 


តៃ​វ៉ាន់ តាម​គំនិត​របស់​ត្រាំ ជា​ដែន​ដី​ដែល​ចាត់​ការ​លើ​ជំងឺ​នេះ​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​ជាង​គេ​នៅ​លើ​ពិភពលោក​។​ ​​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​សុខាភិបាល​រូប​នេះ​​ក៏​មាន​​គោលដៅ​​​ពង្រឹង​​កិច្ចសហការ​លើ​វិស័យ​ជា​ច្រើន​ មាន​ជាអាទិ៍​​សេដ្ឋកិច្ច និង​​សុខភាព​សាធារណៈ​ ​និង​​​ការគាំទ្រ​ចំពោះ​កោះតៃវ៉ាន់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ខូវីដ​១៩​។

 


គួរ​កត់​សម្គាល់​ថា​​នៅក្នុង​បញ្ហា​​ខូវីដ​១៩​​, អាជ្ញាធរ​កោះតៃវ៉ាន់​បាន​ស្រូត​រូត​ទប់​ទល់​ និង​បង្ការ​តាំង​ពី​ដំបូង​ដៃ ​ដោយ​ឥត​មាន​បង្អែរ​បង្អង់​សូម្បី​តែ​បន្តិច។​​ ដូចនេះ អត្រា​ឆ្លង​រាលដាល​មាន​កម្រិត​ទាប​ បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​របស់​កោះ​នេះ​ ដែល​មាន​​ជាង​២៣​លាន​នាក់​​។ ​ពេលនេះ តៃវ៉ាន់​មាន​អ្នក​ឆ្លងខូវីដ​១៩​សរុប​ចំនួន​​៤៨០​នាក់ ស្លាប់​៧នាក់​ ជា​សះ​ស្បើយ​៤៤៣នាក់​។ ដូចនេះ ​អ្នក​ជំងឺ​ដែល​​​​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​បាន​ថយ​ចុះ​មក​​​នៅ​៣០​នាក់​៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024