ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយទីក្រុងហុងកុងJimmyLaiត្រូវចាប់ខ្លួនក្រោមច្បាប់សន្តិសុខ

 

 

លោក Jimmy Lai មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយទីក្រុងហុងកុងបានក្លាយជាបុគ្គលទទួលបានការចាប់អារម្មណ៍ខ្ពស់ម្នាក់ដែលត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីនៅថ្ងៃច័ន្ទនេះ។
មហាសេដ្ឋីរូបនេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យសមគំនិតជាមួយកម្លាំងបរទេស ខណៈដែលប៉ូលីសឆែកឆេរការិយាល័យសារព័ត៌មានរបស់លោកដែលមានឈ្មោះថា  Apple Daily​។

 

លោក Lai អាយុ៧១ឆ្នាំ ជាសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរម្នាក់នៅក្នុងទីក្រុងហុងកុង ហើយក៏ជាអ្នករិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំងដ៏ក្លៀវក្លាម្នាក់ផងដែរ។ អាចរំលឹកបានថា​កាលពីថ្ងៃទី៣០មិថុនា រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។ ច្បាប់នេះផងដែរទទួលបានការរិះគន់ខ្លាំងពីបណ្តាប្រទេសលោកខាងលិច។


ការចាប់ខ្លួនមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយទីក្រុងហុងកុង បានធ្វើឡើង ចំពេលមានការបង្ក្រាបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅលើ ក្រុមគាំទ្រប្រជាធិបតេយ្យទីក្រុងហុងកុង ហើយជាមួយគ្នាផងដែរ ការចាប់ខ្លួន ក៏បានធ្វើអោយកើតមានកង្វល់ខ្លាំងទៅលើ សេរីភាពបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពដទៃទៀត នៅលើទឹកដីអតីតអាណានិគមនិយមដែលអង់គ្លេសបានប្រគល់ ទៅអោយប្រទេសចិនគ្រប់គ្រងវិញកាលពីឆ្នាំ១៩៩៧។

 

លោក Steven Butler  អ្នកសម្របសម្រួលកម្មវិធីអាស៊ីនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ «ការចាប់ខ្លួន Jimmy Lai  បានបង្ហាញពីកង្វល់យ៉ាងខ្លាំងដែលច្បាប់សន្តិសុខជាតិ នឹងត្រូវប្រើប្រាស់ដើម្បីបង្ក្រាបគំនិតគាំទ្រប្រជាធិបតេយ្យ និងជាការរឹតត្បិតសេរីភាពសារព័ត៌មាន។ លោក Jimmy Lai គួរត្រូវបានដោះលែង ហើយទម្លាក់ការចោទប្រកាន់ផ្សេងៗចោល។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024