ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប្រជា​ពល​រដ្ឋ​តវ៉ា​ប្រឆាំង​របប​រាជា​និយម​នៅ​ប្រទេស​អេស្ប៉ាញ​ដោយ​សារ​រឿង​អាស្រូវ​ពុក​រលួយ​

 

 

ក្រុម​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ស្រែក​អំពាវ​នាវ​ឲ្យ​បញ្ចប់​របប​រាជា​និយម​នៅ​ប្រទេស​អេស្ប៉ាញ​ក្រោយ​ពី​អតីត​ព្រះ​មហា​ក្សត្រ​ វ៉ាន ​ខាឡូស (Juan Carlos) ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​នៅ​សប្ដាហ៍​នេះ​ចំពេល​មាន​រឿង​អាស្រូវ​ពុក​រលួយ​។​


អតីត​ព្រះ​មហា​ក្សត្រ​ វ៉ាន ​ខាឡូស ​ដែល​បាន​ប្រគល់​រាយ​ទៅ​ឲ្យ​ចៅ​របស់​ទ្រង់​​គឺ​ព្រះ​អង្គ​ម្ចាស់ ហ្វីលីប ​នៅឆ្នាំ​២០១៤នោះ​​បាន​ប្រកាស​ភ្លាមៗ​ពី​ការ​សម្រេច​ចិត្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​ចាក​ចេញ​ពី​ប្រទេស​​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ​ប៉ុន្តែ​ទ្រង់​មិន​បាន​បញ្ជាក់ជា​ផ្លូវ​ការ​ពី​ទី​កន្លែង​ដែល​ព្រះ​អង្គនឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​នោះ​ទេ​។​

 

 


​​ការ​តវ៉ា​ប្រឆាំង​ក្រុម​គ្រួសាររាជ​វង្ស​បាន​រាល​ដាល​នៅ​ទូទាំង​ប្រទេស​អេស្ប៉ាញ​តាំង​ពី​មាន​ការ​ចាក​ចេញ​​របស់​អតីត​ព្រះ​មហា​ក្សត្រអង្គ​​នេះ​​ដោយ​ប្រជា​ពល​រដ្ឋ​ប្រហែល​​ ១០០ ​នាក់​បាន​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង ​វ៉ាឡិន​ស៊ី​ កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ការ​តវ៉ា​បន្ថែម​ទៀត​គ្រោង​នឹង​ធ្វើ​នៅកោះ​ ម៉ាឡូ​ខា ​នៅ​សប្ដាហ៍​នេះ​ក្នុង​ពេល​ដែល​ព្រះ​មហា​ក្សត្រ​ ហ្វីលីប ​ទ្រង់​យាង​នៅ​កាន់​កោះ​នេះ​។​​

 


លទ្ធ​ផល​ធ្វើ​​ប្រជា​មតិ​កាល​ពី​ថ្ងៃ​អាទិត្យ​​បាន​បង្ហាញ​ថា ​អ្នក​បោះឆ្នោត​ចំនួន ៦៣.៣% ​មិន​ពេញ​ចិត្ត​ចំពោះ​​ការ​ចាញ​ចេញ​របស់​អតីត​ព្រះ​មហា​ក្សត្រ​ដែល​មានព្រះ​ជន្ម​​ ៨២ វស្សា​ខណៈ​ដែល​ចំនួន ២៧.២​%​បាន​គាំទ្រ​ចំពោះ​ការ​ចាក​ចេញ​របស់​ព្រះ​អង្គ​។​​​​​​​

 

 

 

 

 

 


សូម​រំលឹក​ថា ​កាល​ពី​ខែ​មិថុនា ​តុលាការ​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​បាន​បើក​ការ​ស៊ើប​អង្កេត​បឋម​ក្នុង​ការ​ពាក់​ព័ន្ធ​របស់​ព្រះ​មហា​ក្សត្រ​ ខាឡូស​ នៅ​ក្នុង​កិច្ច​សន្យា​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​នៅ​​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ក្រោយ​ពី​កាសែត​នៅ​ប្រទេស​ស្វីស​បាន​រាយ​ការណ៍​ថា ​ព្រះ​អង្គ​បាន​ទទួល​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ​អាមេរិក​ពី​ព្រះ​មហា​ក្សត្រ​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​៕

 

 

 

ប្រែសម្រួល៖SN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024