ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បាតុករបន្តការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ទោះជាសកម្មជនត្រូវដោះលែងហើយក៏ដោយ

 

 

បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង១០០០នាក់ បានប្រមូលផ្តុំគ្នានៅសង្កាត់ពាណិជ្ជកម្មក្នុងទីក្រុងបាងកកនៅចុងសប្តាហ៍ បន្ទាប់ពីមេដឹកនាំបាតុកម្ម២នាក់ ត្រូវចាប់ខ្លួននិងឃុំខ្លួនពេញមួយយប់។

 

មេធាវីសិទ្ធិមនុស្សលោក Anon Nampa វ័យ៣៥ឆ្នាំ និងសកម្មជននិស្សិត Panupong Jadnok អាយុ២៣ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃសុក្រ ហើយឃុំខ្លួនពាក់ព័ន្ធនឹងបាតុកម្មជាបន្តបន្ទាប់ ដែលទាមទារអោយប្រទេសថៃមានប្រជាធិបតេយ្យប្រសើរឡើង។

 

មេដឹកនាំបាតុកម្មទាំង២នាក់ ត្រូវបានដោះលែងក្រោមលក្ខខណ្ឌបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ នៅថ្ងៃសៅរ៍ ដើម្បីអាជ្ញាធរបន្តការស៊ើបអង្កេតបន្ថែមទៀត និងក្នុងលក្ខខណ្ឌអ្នកទាំងពីរមិនប្រព្រឹត្តិបទល្មើសដដែលជាថ្មី។  

 

 

 

បទចោទប្រឆាំងនឹងលោក Anon និងលោកPanupong រួមមាន ញុះញង់ និងល្មើសនិងច្បាប់គ្រាអាសន្នដែលបានអនុវត្តន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

 

ទាំងលោក Anon និងលោកPanupong  មើលទៅមានសុខភាពល្អ នៅពេលអ្នកទាំងពីរចាកចេញពីអាគារតុលាការ ហើយទទួលបានការស្វាគមន៍ពីក្រុមអ្នកគាំទ្រនៅខាងក្រៅ។

 

 

 

 

ក្រោយមកបាតុករបានត្រលប់ទៅបន្តការតវ៉ាជាបន្តទៀតនៅតាមដងផ្លូវជាច្រើននៅក្នុងប្រទេសថៃ ដើម្បីទាមទារអោយដករដ្ឋាភិបាលរបស់មេដឹកនាំរដ្ឋប្រហារយោធាឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បន្ទាប់ពីការបោះឆ្នោតដ៏មានជម្លោះកាលពីឆ្នាំមុនដែលជាការបោះឆ្នោតមួយត្រូវសកម្មជននិយាយថា ជាការធានាអោយលោកPrayuth  កាន់អំណាច។

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024