ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ភ្ញៀវទេសចរសម្រុកទៅលេងភូមិបុរាណ និងសួនខ្លាឃ្មុំផេនដា នៅភាគកណ្ដាលប្រទេសចិន

១០ សីហា ២០២០ | កម្សាន្ដ

ភូមិបុរាណ Fenghuang (ហ្វឹងហ័ង) ក្នុងខេត្ត Hunan (ហ៊ូណាន) ភាគកណ្ដាលប្រទេសចិនដែលជាទីកន្លែងទេសចរណ៍ដ៏ល្បីមួយ ចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យមានការធ្វើដំណើរកម្សាន្តឆ្លងខេត្តក្រុងជាក្រុមឡើងវិញ។

 


ក្នុងរដូវកាលដើរកម្សាន្តនេះ រចនាបថដ៏ទាក់ទាញរបស់ភូមិ រួមជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងក្នុងភូមិ Fenghuang តែងតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ បន្ថែមពីនេះដែរ នៅក្នុងតំបន់ Fenghuang នៃខេត្ត Hunan ក៏មានអាកាសធាតុអំណោយផលសម្រាប់សត្វខ្លាឃ្មុំផេនដា ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរធំមួយផងដែរ។ 

 


នៅក្នុងតំបន់ Fenhuang គេបានសាងសង់សួនកម្សាន្តខ្លាឃ្មុំផេនដា ដែលក្នុងនោះមានផ្ទះរបស់ខ្លាឃ្មុំផេនដា, មន្ទីរពេទ្យ, បន្ទប់បង្ហាញអំពីការឲ្យចំណីខ្លាឃ្មុំ, សារមន្ទីរវិទ្យាសាស្ត្រ និងទីកម្សាន្តជាច្រើនទៀត ដែលនៅអំឡុងចុងសប្ដាហ៍មានភ្ញៀវទេសចរចូលទស្សនាយ៉ាងកកកុញ៕


ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024