ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទោះវ័យកាន់តែជ្រេ និងឈរជើងលើវិថីសិល្បៈជាង ៣០ឆ្នាំ គង់ សុភី នៅតែមិនបោះបង់ព្រោះតែមូលហេតុមួយ!

១០ សីហា ២០២០ | កម្សាន្ដ

តារាសម្តែងជើងចាស់លោក គង់ សុភី នៅតែមានទីផ្សារក្នុងសិល្បៈ បើទោះបីជាលោកបានចំណាយពេលវេលានៅក្នុងវិស័យនេះជាង ៣០ ឆ្នាំមកហើយក្តី អ្វីដែលគួរឱ្យសរសើរនោះនៅតែចង់បន្តអាជីពនេះតទៅមុខទៀត  ដោយលោកចង់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងចងចាំរូបលោក ។

 

លោក គង់ សុភី ជាតារាសម្តែងជើងចាស់ដ៏មានទេពកកោសល្យ និងមានឈ្មោះល្បីល្បាញក្នុងពិភព សិល្បៈជាង៣០ ឆ្នាំមកហើយ។ លោកបានឆ្លងកាត់ការសម្តែងរាប់មិនអស់ ទាំងតួកាច តួស្លូត ឬតួចិត្តអាក្រក់ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះលោកពុំសូវទទួលការងារសិល្បៈច្រើនដូចមុនទេ ដោយសារវ័យកាន់តែច្រើន ព្រមទាំងមានការងារផ្ទាល់ខ្លួនធ្វើផងដែរ ។ 

 

 

លោក គង់ សុភី បានឱ្យដឹងថា ក្នុងមួយឆ្នាំលោកទទួលថតត្រឹមតែ ២ រឿងប៉ុណ្ណោះ ពីព្រោះមិនមានពេលវេលាគ្រប់គ្រាន់ តែទោះជាយ៉ាងណាក្តីលោកមិនបោះបង់អាជីពនេះចោលឡើយ ពីព្រោះលោក ស្រឡាញ់ និងចង់បន្តវង្សត្រកូល និងឈាមជ័រនេះទុកដល់កូនចៅជំនាន់ក្រោយបានដឹងនិងបានស្គាល់ ។ 


ថ្វីត្បិតតែមានឈ្មោះជាតារាសម្តែងជើងចាស់ដ៏មានទេពកោសល្យ តែកូនៗរបស់លោក គង់ សុភី ពុំមានណាម្នាក់ដើរតាមគន្លងលោកឡើយ ។  លោក គង់ សុភី បានបន្តទៀតថា លោកមានកូនចំនួន ៥ នាក់ ប៉ុន្តែកូនៗទាំង៥មិនមានទេពកោសល្យខាងសិល្បៈនោះទេ ភាគច្រើនជាអ្នករកស៊ី កាត់ទៅតាមភរិយារបស់លោក ចំណែកលោកក៏មិនហ៊ានបង្ខំកូនឱ្យដើរក្នុងវិស័យនេះដែរ ។

 


លោក គង់ សុភី កំពុងថតរឿងថ្មីមួយមានចំណងជើងថា « មហិច្ឆិតា » ដែលត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងពេលឆាប់ៗខាងមុខ ។

លោក គង់ សុភី បានផ្ញើសារដល់បងប្អូនទស្សនិកជនទាំងអស់ ចូលរួមគាំទ្រភាពយន្ត ខ្មែរ ឱ្យបានច្រើន ដើម្បីអភិវឌ្ឍភាពយន្ត ខ្មែរ ឱ្យខ្លាំងក្លា ឡើង ៕ 


អត្ថបទ ៖ ម៉ា រីសា រូបភាព 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024