ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាហ្គានីស្ថានឯកភាពដោះលែងអ្នកទោសតាលីបង់៤០០នាក់ជាថ្នូរនឹងកិច្ចពិភាក្សាសន្តិភាព

 

 

រដ្ឋាភិបាលអាហ្គានីស្ថានកាលពីថ្ងៃអាទិត្យ បានឯកភាពនឹងដោះលែងអ្នកទោសតាលីបង់៤០០នាក់ ដើម្បីបើកផ្លូវទៅរកកិច្ចពិភាក្សា សន្តិភាពក្នុងបំណងបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត២០ឆ្នាំមកនេះ។

 

ក្រុមតាលីបង់ បានស្វាគមន៍ចំណាត់ការនេះហើយនិយាយថា ពួកគេបានត្រៀមរួចជាស្រេចសម្រាប់ការចាប់ផ្តើមកិច្ចពិភាក្សា ក្នុងរយៈពេលដោះលែង១០ថ្ងៃ។

 

ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក Donald Trump ដែលទាមទារអោយមានកិច្ចពិភាក្សាសន្តិភាព ដើម្បីអោយយោធាអាមេរិកប្រចាំ នៅប្រទេសអាហ្គានីស្ថាន បានត្រលប់ទៅប្រទេសកំណើតវិញនោះ ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានសម្រេចឯកភាពអោយ ដោះលែងអ្នកទោសតាលីបង់។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើង នៅខែ វិច្ឆិកាខាងមុខ។

 

 

 


ក្រុមតាលីបង់បានទាមទារអោយដោះលែងអ្នកទោស៤០០នាក់ ជាថ្នូរនិងកិច្ចពិភាក្សាសន្តិភាព។

 

ក្នុងចំណោមអ្នកទោសទាំង៤០០នាក់ មានសមាជិកតាលីបង់ដែលរងការចោទប្រកាន់ក្នុងករណីវាយប្រហារធំៗ ប្រឆាំងនឹងពលរដ្ឋ ហើយនិងជនបរទេស រួមមានការវាយប្រហារបំផ្ទុះរថយន្តឆ្នាំ២០១៧ នៅជិតស្ថានទូតអាលឺម៉ង់ នៅទីក្រុងកាប៊ុល ដែលបានសម្លាប់ មនុស្សច្រើនជាង១៥០នាក់។​ ជាករណីវាយប្រហារដែលមាន មនុស្សស្លាប់ច្រើន បំផុតនៅក្នុងការបេះបោរ របស់ក្រុមតាលីបង់រយៈ ពេល១៩ឆ្នាំ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024