ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មនុស្ស​យ៉ាង​តិច​១៧​នាក់​ស្លាប់​ដោយសារ​យន្តហោះ​អ្នក​ដំណើរ​​មួយ​គ្រឿង​រត់​ខុស​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា​​

 

 

​មនុស្ស​​១៧​នាក់​​​ស្លាប់​ និង​រាប់​សិបនាក់​​រង​របួស​​ ​​បន្ទាប់​ពី​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍អ៊ែរ​.​អ៊ីនឌា​.អ៊ិចស្ប្រែស​ (Air India Express)១​គ្រឿង​​រត់​ខុស​ផ្លូវ​​ និង​ដាច់​ជា​២​កំណាត់​​។ សាក្សី​និយាយ​ថា​នៅ​ពេល​ចុះ​ចត​ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផ្លូវ​មាន​ភាព​រអិល គួប​ផ្សំ​នឹង​ពីឡុត​មើល​ផ្លូវ​មិន​សូវ​ឃើញ​ច្បាស់​។ ​​យន្តហោះ​ម៉ាក​បូអ៊ីង​៧៣៧​មួយ​គ្រឿង​នោះ​ មុន​ពេល​កើត​ហេតុ​ បាន​ចេញ​ដំណើរ​ពី​​ទីក្រុង​ឌុយបៃ​ នៃ​ប្រទេស​អារ៉ាប់​រួម​ ដោយ​ពាំ​នាំ​នូវ​​ជនជាតិ​ឥណ្ឌាជា​ច្រើន​នាក់​ ​ដែល​​ខក​ដំណើរ​នៅ​ប្រទេស​ដទៃ​ដោយ​សារ​ការ​រំខាន​នៃ​ជំងឺ​ខូវីដ​១៩។ ​

 

 

 

អ្នក​ជិះ​នៅ​លើ​នោះ​មាន​គ្នា​សរុប​១៩០​នាក់​ រួម​មាន​​អ្នក​ដំណើរ និង​បុគ្គលិក​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​។ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​, គេ​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ខិត​ខំ​ជីក​កកាយ​គំនរ​បាក់​បែក​ចេញ​ទាំង​កណ្ដាល​ភ្លៀង​ធ្លាក់​ ដើម្បី​ស្វែងរក​​អ្នក​ដែល​​អាច​នៅ​រស់​រាន​មាន​ជីវិត​។​ អាជ្ញាធរ​និយាយ​ថា​យន្ត​ហោះ​បាន​ដាច់​ជា​ពីរ​កំណាត់​ ​ចំណែក​ម៉ាស៊ីន​យន្តហោះ​​រហែក​ដាច់​ពីគ្នា​ បន្ទាប់​ពី​​យន្តហោះ​រអិល​ខុស​ផ្លូវ​​​ និង​ធ្លាក់​ចូល​​ទៅ​ក្នុង​ជង្ហុក​​ជម្រៅ៩​ម៉ែត្រ​​​។​ ប្រភព​ខ្លះ​ទៀត​ថា​​​យន្តហោះ​​​​រត់​ហួស​ខុស​ផ្លូវ​, រួច​​​ដាំ​ក្បាល​ទៅ​បុក​នឹង​ដី​​៕

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024