ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០

នគរបាល​ថៃ​ចាប់​ខ្លួន​សកម្មជន​២នាក់​ ដែល​ដឹកនាំ​ចលនា​​បាតុម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​​

 

 

អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ប្រធាន​ចលនា​និស្សិត​ម្នាក់​ និង​ទីប្រឹក្សា​ច្បាប់​ម្នាក់​ទៀត​ពី​បទ​រៀប​ចំ​ក្បួន​បាតុកម្ម​ជា​បន្ត​បន្ទាប់​កាលពី​ពេលកន្លងមក​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ខាង​លើ​នេះ​ជា​ការ​អះអាង​របស់​ក្រុម​អ្នក​ច្បាប់​នៅ​ប្រទេស​ថៃ​។ នៅពេលនេះ​ពួក​បាតុករ​វ័យក្មេងមិន​ព្រម​បញ្ឈប់​ការ​តវ៉ា​របស់​ខ្លួន​ត្រឹម​នេះ​ទេ ប៉ុន្តែ​​ពួកគេ​ចង់​​បង្កើន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​។​ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ ម្នាក់​​ឈ្មោះ​អនន្ទ​.ណាំ​ផា (Anon Nampa) អាយុ​៣៥​ឆ្នាំ​ ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ និង​ម្នាក់​ទៀត​ឈ្មោះ​ផានុពង្ស.ឆាណុក (Panupong Jadnok) ជា​ប្រធាន​ចលនា​និស្សិត​។

 

 


ពួកគេ​បាន​បង្ហាញ​វត្ត​មាន​ជា​ចំហ​នៅ​ក្នុង​ចលនា​បាតុកម្ម​ជា​ហូរ​ហែ​ចាប់​តាំង​ពី​ថ្ងៃ​១៨​ ខែ​កក្កដា​។ យោង​តាម​ដីការ​ចាប់​ខ្លួន​អ្នក​ទាំង​២​នេះ ពួកគេ​បាន​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​១១៦​នៃ​ក្រម​ព្រហ្មទណ្ឌ​​​ និង​ល្មើស​នឹង​បទ​បញ្ជា​របស់​អាជ្ញាធរ​ដែល​ហាម​ឃាត់​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដូវ​កាល​ខូវីដ​១៩​។ ប្រតិកម្ម​តប​ចំពោះ​ដំណឹង​ស្ដីពី​ការ​ចាប់​ខ្លួន​នេះ, ពួក​​ប្រធាន​ចលនា​និស្សិត​ដទៃ​ទៀត​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមូល​កម្លាំង​ និង​ជួប​ជុំ​គ្នា​នៅ​​​ទីក្រុងបាងកក​ ដើម្បី​​បង្កើន​ការ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២​នោះ​វិញ​៕

 

 


ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.