ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

Selena Gomez សំងំផលិតកម្មវិធីធ្វើម្ហូប កំលុងពេលឃុំខ្លួននៅផ្ទះ

០៦ សីហា ២០២០ | កម្សាន្ដ

តារាចម្រៀង និងជាតារាសម្ដែង Selena Gomez បានសំងំធ្វើម្ហូបជាច្រើនមុខក្នុងកំលុងពេលត្រូវស្នាក់នៅផ្ទះដោយសារការផ្ទុះជំងឺកូវីដ១៩ ហើយនាងបានត្រៀមរួចរាល់ក្នុងការចែករំលែកសកម្មភាពនៃធ្វើការធ្វើម្ហូបរបស់ខ្លួន ជាមួយអ្នកគាំទ្រទូទាំងពិភពលោក។

 


ម្ចាស់បទ “Love you like a love song” នឹងបង្ហាញខ្លួនតាមរយៈកម្មវិធីថ្មីមួយឈ្មោះថា Selena+Chef ដែលនឹងមានចាក់ផ្សាយចំនួន១០វគ្គ ហើយក្នុងវគ្គនីមួយៗនឹងមានវត្តមានរបស់ចុងភៅល្បីឈ្មោះ ដែលបង្រៀននាងក្នុងការចម្អិនម្ហូប។ កម្មវិធី Selena + Chef នេះ នឹងចាក់ផ្សាយលើសេវាកម្ម HBO Max ចាប់ពីថ្ងៃទី១៣ ខែសីហា។


កម្មវិធីចម្អិនម្ហូបនេះត្រូវបានថតឡើងដោយប្រើប្រាស់កាមេរ៉ាបញ្ជាពីចម្ងាយ និងថតនៅក្នុងផ្ទះបាយរបស់ Selena Gomez ដែលមានទីតាំងនៅក្នុងទីក្រុង Los Angeles រដ្ឋ California ជាផ្ទះដែល Selena និងតាយាយរបស់នាង រួមជាមួយមិត្តភ័ក្ដិបីនាក់ទៀត ស្នាក់នៅអំឡុងពេលផ្ទុះជំងឺកូវីដ១៩៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024