ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជាកំពុងសិក្សាលទ្ធភាពចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា 

០៦ សីហា ២០២០ | សេដ្ឋកិច្ច

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាគឺមានគោលជំហរបស់ខ្លួននិងគម្រោងបង្កើនលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងឥណ្ឌា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នាដែលរំពឹងថា កិច្ចព្រមព្រៀងនេះនឹងចូលរួមជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀត។


ឯកឧត្តមបានបញ្ជាក់ពីវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានការកើនឡើងជាលំដាប់ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០១៨ មានចំនួន ១២៨លានដុល្លាអាមេរិក ហើយនៅក្នុងឆ្នាំ២០១៩ បានកើនដល់ ២៧១លានដុល្លាអាមេរិក ។

 


ឯកឧត្តម ស៊ាង ថៃ ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយមនិងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕


អត្ថបទ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024