ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

អធិរាជគុនខ្មែរ ISI PALM- ISI PIPE ត្រលប់មកវិញនាថ្ងៃ០៣ ឧសភា ជាមួយការប្រកួតដ៏ពិសេស៥គូ

២៧ មេសា ២០២០ | កីឡា

ក្រោយសម្រាកមួយរយៈខ្លី អំឡុងពេលការរីករាលដាលនៃជំងឺ Covid-19 និងឆ្លើយ​តបចំពោះការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីសំណាក់​អ្នកគាំទ្រ និង​ទស្សនិកជន​កម្មវិធី​ប្រដាល់ «អធិរាជគុនខ្មែរ ISI PALM- ISI PIPE» នៅភីអិនអិន នឹង​ត្រលប់បើកការ​ប្រកួតឡើងវិញ នា​ថ្ងៃទី០៣ ខែឧសភា តែពុំទាន់អនុញ្ញាតិឲ្យមានទស្សនិកជនផ្ទាល់ទេ។

 

ការ​វិលវិញ​នៃ​កម្មវិធីប្រដាល់គុនខ្មែរ ទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុន ISI STEEL នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងនាំ​មកនូវ ការ​ប្រកួត​មិត្តភាព​ដ៏ពិសេស និង​កក្រើកពុំធ្លាប់​មាន​​ ប្រជុំដោយ​ជើង​ខ្លាំង​ចំនួន៥គូ ហើយ​ប្រកួត​គ្នា​​៣ទឹកក្នុងមួយប្រកួត។

 

 
គូសំខាន់ៗគួរជក់ចិត្ត​ក្នុងថ្ងៃអាទិត្យ ទី​០៣ ខែឧសភាខាងមុខនេះ​រួមមាន ម្ចាស់ខ្សែក្រវាត់​ប្រាក់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី១ ឡុង ជិន ប៉ះរលកថ្មី ទូច ដេវីដ ស្របពេលខ្លាកំណាចខេត្តឧត្ដរមានជ័យ ចាន់ សំអាត តតាំង​ជើង​ខ្លាំងមកពី​ក្លិបប្រដាល់សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ ព្រឿង សុជាតិ។

  
លើសង្វៀនតែ​មួយ គូពិសេស​បីគូទៀត ថ្នាលគុនខ្មែរ​កំពុងលេចធ្លោ យីប ឌុក ត្រៀមប្រឈមមុខនឹង ជ័យ គឹមហុង ខណៈ​អ្នកប្រយុទ្ធ​វ័យក្មេង ម៉ន រិទ្ធី បើកឆាកស្វាគមន៍ ផាន ផាន់ណាត់ រួមទាំង​ជើង​ខ្លាំង​ទម្ងន់ស្រាល សួរ កក្កដា តទល់ ឡុង សុខលីម។
 

 

កម្មវិធី «អធិរាជគុនខ្មែរ ISI PALM- ISI PIPE» នា​ថ្ងៃអាទិត្យ ទី០៣ ខែឧសភា សប្ដាហ៍នេះ នឹង​ធ្វើការ​ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
 

អត្ថបទ និង រូបភាព៖ នូ ពៅ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024