ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វៀតណាមប្រកាសពីករណីស្លាប់ដំបូងបំផុតដោយសារជំងឺខូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួន

 

 

វៀតណាមប្រកាសពីករណីស្លាប់ដោយសារជំងឺខូវីដ១៩បំផុតនៅក្នុងប្រទេសរបស់ខ្លួនកាលពីល្ងាចមិញ។ គាត់ជាបុរសវ័យ៧០ឆ្នាំ រស់នៅទីក្រុងហយអាន (Hội An) ខេត្តកាងណាម (Quảng Nam)។ កាលពីថ្ងៃទី៩ ខែកក្កដា អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យនៃទីក្រុងដាណាង ដើម្បីព្យាបាលជំងឺតម្រងនោម ខ្សោយបេះដូង និងរលាកសួត។

 

គាត់ទំនងជាឆ្លងជំងឺខូវីដ១៩នៅមន្ទីរពេទ្យនេះ ព្រោះគ្រូពេទ្យពិនិត្យឃើញជំងឺនេះនៅថ្ងៃទី២៦ ខែកក្កដា។ ៤ថ្ងៃក្រោយមក, ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង, គេក៏ផ្ទេរគាត់ទៅមន្ទីរពេទ្យ១ទៀត, ហើយក៏ស្លាប់នៅទីនោះតែម្ដង។ សព្វថ្ងៃនេះ, វៀតណាមមានអ្នកជំងឺខូវីដ១៩កម្រិតធ្ងន់ចំនួន២០នាក់។ ក្នុងនោះ ១៣នាក់ត្រូវការប្រើប្រាស់ម៉ាស៊ីនដកដង្ហើម។

 

យោងតាមព័ត៌មានចុងក្រោយ, ក្រសួងសុខាភិបាលរកឃើញអ្នកស្លាប់ម្នាក់ទៀតកាលពីយប់មិញ ដែលធ្វើឲ្យអ្នកស្លាប់សរុបកើនដល់២នាក់។ ក្រៅពីនេះ ក្រសួងសុខភិបាលរកឃើញអ្នកឆ្លងនៅក្នុងសហគមន៍៣៧នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លងជំងឺនេះសរុបកើនដល់៥៤៦នាក់។ រដ្ឋាភិបាលព្យាករថាខូវីដ១៩នឹងរីករាលដាលទៅដល់គ្រប់ខេត្តក្រុងទាំងអស់ទូទាំងប្រទេសវៀតណាម៕

 

 

 

 

ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024