ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០

ប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ខ្លួន ដើម្បីមានស្តង់ដារខ្ពស់លំដាប់ពិភពលោក

 

 

កងទ័ពរបស់ប្រទេសចិនកំពុងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការឆ្លើយតបទៅគ្រប់ស្ថានការណ៍។ វិបត្តិដែលកើតមានដោយឥតព្រាងទុក គឺជាវិញ្ញាសាសាកល្បងសមត្ថភាពការពារជាតិរបស់ប្រទេសមួយ។ សម្រាប់កងទ័ពចិន, នៅពេលដែលជំងឺខូវីដ១៩ចាប់ផ្ដើមផ្ទុះឡើងជាលើកដំបូងនៅវូហាន, ប្រធានាធិបតីចិនបានចេញបញ្ជាឲ្យកងទ័ពចូលរួមប្រយុទ្ធនឹងជំងឺនេះ។

 

កាលនោះ, គេបានបញ្ជូនគ្រូពេទ្យយោធាជាង៤ពាន់នាក់ចុះបំពេញបេសកកម្មនៅវូហានជាបន្ទាន់ ខណៈដែលកងទ័ពអាកាសបើកប្រតិបត្តិការដឹកជញ្ជូនក្នុងទ្រង់ទ្រាយធំ។ ចំណែករថភ្លើងពីទីក្រុងសៀងហៃ ក្វាងចូវ និងទីក្រុងចំនួនដប់ទៀត ក៏ដឹកជញ្ជូនកងទ័ព និងជំនួយទៅវូហានផងដែរ។ ក្រៅពីនេះ, កងទ័ពចិនក៏ពង្រឹងសមត្ថភាពប្រយុទ្ធគ្រប់ទីកន្លែង ដូចជានៅភាគខាងត្បូង នៅទីបេ និងនៅភាគពាយព្យជាដើម៕

 

 

 


ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.