ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្មវិធីមហោស្រពភាពយន្តដំបូងគេ ដែលរៀបចំឡើងក្រោយផ្ទុះជំងឺកូវីដ១៩

៣០ កក្កដា ២០២០ | កម្សាន្ដ

កម្មវិធី មហោស្រពភាពយន្តក្រុង Venice ជាកម្មវិធីមហោស្រពភាពយន្តអន្តរជាតិខ្នាតធំដំបូងគេដែលរៀបចំឡើង ក្រោយពីមានការផ្ទុះនូវជំងឺកូវីដ១៩ ដែលវានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។ 

 


កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅ អ្នករៀបចំកម្មវិធី មហោស្រពភាពយន្តក្រុង Venice បានបង្ហាញអំពីចំណងជើងខ្សែភាពយន្តសម្រាប់ចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍នាឆ្នាំនេះ ដែលមានចំនួនតិចជាងឆ្នាំមុនដោយសារតែការផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ការផលិតភាពយន្តជាច្រើន។


ភាពយន្តចំនួន ១៨នឹងត្រូវចាក់បញ្ចាំងដើម្បីប្រកួតយកពានរង្វាន់ធំ Golden Lion ជាពានរង្វាន់សម្រាប់ខ្សែភាពយន្តល្អដាច់គេ។ ក្នុងចំណោមភាពយន្តទាំង ១៨ នោះមានភាពយន្តមកពីអាមេរិក ប្រទេសអ៊ីស្រាអែល ប្រទេសរុស្ស៊ី និងមកពីប្រទេសអ៊ីតាលីជាដើម។ ក្រៅពីភាពយន្តទាំង ១៨នេះ ក៏នឹងមានភាពយន្តជាច្រើនទៀតត្រៀមសម្រាប់ចាក់បញ្ចាំងដើម្បីបង្ហាញនូវស្នាដៃផលិតករថ្មីៗដល់ពិភពលោកផងដែរ។

 


យ៉ាងណាមិញ កម្មវិធីមហោស្រពភាពយន្តដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅដោយមិនមានតារាល្បីៗដើរលើកម្រាលព្រំក្រហមដូចជារាល់ដងនោះទេ ឯចំនួនអ្នកតំណាងឲ្យភាពយន្តក៏នឹងត្រូវកាត់បន្ថយផងដែរ។ បន្ថែមពីនេះដែរនឹងមានអនុវត្តន៍នូវវិធានការគម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩៕


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024