ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

សារមន្ទីរល្បីនៅអង់គ្លេសបើកឡើងវិញ ជាមួយការតាំងបង្ហាញតន្ត្រីអេឡិចត្រូនិក

៣០ កក្កដា ២០២០ | កម្សាន្ដ

សារមន្ទីរ Design Museum ក្នុងទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស នឹងបើកដំណើរការឡើងវិញនាថ្ងៃទី ៣១ ខែកក្កដា នេះ ដែលនឹងមានការដាក់បង្ហាញនូវតន្ត្រីអេឡិចត្រូនិក ដែលនឹងផ្ដល់ជាទស្សនីយភាពប្លែកភ្នែក និងប្លែកត្រចៀកដល់អ្នកចូលរួម។

 


ការតាំងបង្ហាញដែលឈ្មោះថា Electronic នឹងមានបង្ហាញត្រួសៗអំពីទំនាក់ទំនងរវាងសិល្បៈ ការឌីហ្សាញ និងទំនោរពេញនិយមនៃការស្លៀកពាក់ជាមួយនឹងតន្ត្រី ហើយនឹងមានការផ្ដោតលើក្រុមចម្រៀងអង់គ្លេស Chemical Brothers ដែលល្បីឈ្មោះបោះសំឡេងជាង ៣០ឆ្នាំមកហើយនៅចក្រភពអង់គ្លេស។ ក្រៅពីនេះដែរក៏មានការបង្ហាញអំពីស្នាដៃរបស់ក្រុមចម្រៀងអាល្លឺម៉ង់ Kraftwerk, ក្រុមចម្រៀង Bjork និងក្រុម Aphex Twin ផងដែរ។


ចំពោះការបើកដំណើរការឡើងវិញក្រោយពីបានបិទអស់ជាច្រើនខែនេះ សារមន្ទីរនឹងធ្វើការកំណត់លើចំនួនអ្នកចូលរួម តម្រូវឲ្យមានការពាក់ម៉ាសការពារ ការអនុវត្តន៍វិធានការគម្លាតសុវត្ថិភាព និងការរក្សានូវអនាម័យខ្ពស់ផងដែរ៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024