ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឆន សុវណ្ណរាជ ត្រៀមបង្កើតភាពប្លែកអង្រួន Freshy Happy Concert ចុងសប្តាហ៍នេះ

៣០ កក្កដា ២០២០ | កម្សាន្ដ

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រី Freshy Happy Concert តែងតែនាំអារម្មណ៍ទស្សនិកជនបានកម្សាន្តសប្បាយជាមួយតារាចម្រៀងទាំងចាស់ ទាំងថ្មី បកស្រាយបទចម្រៀងល្បីៗ និងមានបន្ថែមជាមួយការសម្តែងឈុតឆាកពាក់ព័ន្ធនឹងអត្ថន័យបទចម្រៀងដ៏ទាក់ទាញផងដែរ។ 

 

ដោយឡែកនៅសប្តាហ៍នេះ ពីកម្មវីធីប្រគំតន្ត្រី Freshy Happy Concert នឹងសាងភាពសប្បាយរីករាយជូនទស្សនិកជនខ្លាំងជាងសព្វដង ដោយមានវត្តមានតារាចម្រៀងជួរមុខលោក ឆន សុវណ្ណរាជ រួមនិងតារាល្បីៗជាច្រើនរូបទៀត។ 

 

 

វត្តមានរបស់លោក ឆន សុវណ្ណរាជ នឹងមានការរៀបចំយ៉ាងពិសេសដោយមានការប្រគំភ្លេងបែប Acoustic ជាមួយបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដែលសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា ចាក់ដោតបេះដូងយុវវ័យ។ 

 

ក្រៅពីលោក ឆន សុវណ្ណរាជ នៅមានតារាចម្រៀងបីរូបទៀតដូចជា លោក លាន បញ្ចនីត កញ្ញា ចាន់ ស្រីខួច និងកញ្ញា លាង សំណាង។ តារាចម្រៀងទាំងបីរូបក៏បានត្រៀមជាមួយបទចំរៀងពីរោះៗជាច្រើនបទ មានទាំងចង្វាក់ញាក់ និងមនោសញ្ចេតនាផងដែរ។

 

កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

 

 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024