ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទោងខ្ពស់ជាងគេក្នុងលោក បើកដំណើរការនៅប្រទេសចិន

៣០ កក្កដា ២០២០ | កម្សាន្ដ

ទោងយោលកម្សាន្តដែលមានកម្ពស់ខ្ពស់ជាងគេក្នុងលោក ទើបតែបានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ មានទីតាំងនៅក្នុងក្រុង Chongqing (ចុងឈីង) ភាគខាងត្បូងប្រទេសចិន ។

 


មានការរចនាប្រៀបដូចជាឥន្ទធនូ ទោងយោលនេះត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guiness World Records ទទួលស្គាល់ថាមានកម្ពស់ខ្ពស់ជាងគេក្នុងលោក ដោយត្រូវបានសាងសង់ឡើងនៅក្បែរច្រាំងភ្នំដ៏ជ្រៅមួយ ដែលមើលទៅព្រឺព្រួចបំផុត។


គួរដឹងថាទោងនេះមានកម្ពស់ ១០០ម៉ែត្រ ចំណែកប៉មសម្រាប់ឡើងជិះទោងវិញគឺមានកម្ពស់ ១០៨ម៉ែត្រឯណោះ។ ក្រោយពីបំពាក់ឧបករណ៍ការពាររួច អ្នកដែលចង់ស្គាល់អារម្មណ៍ព្រឺព្រួចនឹងត្រូវហោះចេញពីប៉មនៅកម្ពស់ ៨៨ម៉ែត្រ រួចហោះសំដៅទៅកាន់ច្រាំងភ្នំនៅល្បឿនលឿនបំផុតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024