ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំ អនុញ្ញាតឱ្យបើកក្លឹបហាត់ប្រាណ ដោយមានលក្ខន្តិកៈ ៤ចំណុច

២៩ កក្កដា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីបានផ្អាកដំណើរការប៉ុន្មានខែមក ដោយសារតែជំងឺកូវីដ ១៩ ពេលនេះ ក្រសួងអប់រំ ដោយមានការព្រមព្រៀងពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យដំណើរការក្លឹបហាត់ប្រាណ និងកន្លែងលេងកីឡាឡើងវិញ នៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យអ្នកទាំងអស់គ្នាអនុវត្តនូវវិធានការ ៤ ចំណុច ឱ្យបានខ្ជាប់ខ្ជួន។

 


ដោយសារបច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ ១៩ គឺបានមានភាពល្អប្រសើរ និង អាចគ្រប់គ្រងបាន និង ដើម្បី លើកកម្ពស់សុខភាពផ្លូវកាយ និង ផ្លូវចិត្ត តាមរយៈការហាត់ប្រាណ ក្រសួងអប់រំយុវជន និង កីឡា ដោយមានយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យដំណើរការឡើងវិញនូវក្លឹបហាត់ប្រាណ និង កន្លែងលេងកីឡានានានៅទូទាំងប្រទេស ។ 

 


ប៉ុន្តែសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវនជន និង កីឡា ចុះកាលបរិច្ឆេទ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបញ្ជាក់ថា ក្នុងដំណើរការ នៃ ការបើកឡើងវិញនេះ ក្រសួងអប់រំ ស្នើឱ្យកន្លែងហាត់ប្រាណ និង លេងកីឡាទាំងអស់ត្រូវបន្តគោរពតាមវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោកចំនួន ៤ ចំណុចគឺ៖
១. រក្សាអនាម័យជាប្រចាំ ដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ជែល សម្លាប់មេរោគ ពាក់ម៉ាស់ និង វាស់កម្តៅ ។ ២. រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់ យ៉ាងតិច ១ ម៉ែត្រ កន្លះ ។ ៣. ទីកន្លែងហាត់ប្រាណ និង កន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និង ធ្វើអនាម័ជាប្រចាំ និង ៤. ត្រូវធានាថា កន្លែងហាត់ប្រាណ និង កន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ ១៩ ឡើយ ។

 


សេចក្តីប្រកាសដដែលនេះបន្ថែមថា ក្រសួងអប់រំ យុវជន និង កីឡា សង្ឃឹម និង ជឿជាក់ថា អស់លោក លោស្រី ឯកឧត្តម លោកជំទាវ និង ប្រជាពលរដ្ឋទាំងអស់ នឹងគោរពតាមវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក ប្រកបដោយទំនួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024