ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ស្វែងយល់ពីធម៌បរាភវសូត្រ ដែលព្រះសង្ឃតែងតែសូត្រ ក្នុងរដូវបុណ្យភ្ជុំ

១២ កញ្ញា ២០១៧ | ព័ត៌មានជាតិ

ជា​រៀងរាល់ឆ្នាំ ឲ្យតែ​រដូវ​កាល​ភ្ជុំបិណ្ឌ​ចូលមក​ដល់​ភ្លាម ព្រះធម៌​បរាភវ​សូត្រ ត្រូវបាន​ព្រះសង្ឃ​សូត្រ ឬ ចាក់​យ៉ាង​ពីរោះ​រងំ​គ្រប់​វត្ត​អារាម​។ លុះដល់​ចប់​រដូវ​កាល​ភ្ជុំបិណ្ឌ​ភ្លាម បរាភវ​សូត្រ ក៏​បាត់​សំឡេង លែង​ឮ​ព្រះសង្ឃ​សូត្រ ឬ ចាក់​ភ្លាម​ដែរ​។ ប្រការនេះ ញ៉ាំងឱ្យ​មនុស្ស​មួយចំនួន​ឆ្ងល់​ថា ហេតុអ្វី​បានជា​ដូច្នោះ តើ​ធម៌​នេះ​សម្រាប់តែ​សូត្រ ឬ ចាក់​ ក្នុងពេល​ភ្ជុំបិណ្ឌ ឬ យ៉ាងណា ហើយ​បើ​សូត្រ ឬ ចាក់​ក្នុងឱកាស ឬ​ ពិធីបុណ្យ​ផ្សេងទៀត តើ​បានដែរ ឬ ទេ ? ខណៈ​អ្នកខ្លះ ​បាន​ហៅ​ធម៌​បរាភវ​សូត្រ ថា​ជា​ធម៌​ហៅ​ប្រេត​ទៀតផង ។

 

 

 

​ធម៌​បរាភវ​សូត្រ ដើមឡើយ​ជា​ភាសាបាលី ហើយក៏​ចាប់ផ្តើម​ប្រែ​សម្រួល​ជា​កំណាព្យ​ខ្មែរ​ចាប់ពី​ឆ្នាំ ១៩៥៤ ដោយ​ព្រះគ្រូ ឯក ញឹម នៃ​ខេត្តបាត់ដំបង ។​ បរាភវ​សូត្រ ជា​ធម៌​បរិ​យា ​អំពី​វិថី​នាំទៅ​រកក្តី​វិនាស​ ក្នុង​លោក មាន ១២ កង គឺ

 

ទី​. ១ អ្នក​ស្អប់​ធម៌ ទ្រូ​ស​ធម៌ ពោលគឺ​ឱវាទ​ដំបូន្មាន​បង្ហាញផ្លូវ​ល្អ ផ្លូវ​អាក្រក់

ទី ២. មិន​សេពគប់​លោកអ្នក​ចេះដឹង លោកអ្នក​សប្បុរស បែរ​ទៅ​សេពគប់​បុគ្គល​ពាល​ល្ងង់ខ្លៅ​អសប្បុរស​ ទី​. ៣ ដេក​ច្រើន និយាយ​ច្រើន ខ្ជិលច្រអូស មិន​ធ្វើការ មិនចេះ​ទប់​កំហឹង ពេល​ខឹង​បន្តិចបន្តួច ក៏​បង្ហាញ​ឱ្យ​អ្នកដទៃ​ដឹងបាន​

ទី​៤. អ្នកមាន​ទ្រព្យ​ច្រើន​មិន​ផ្គត់ផ្គង់​មាតាបិតា​

ទី ៥. ការ​កុហក​បោកប្រាស

ទី ៦. មានទ្រព្យ​ច្រើន មិន​ចែករំលែក យកអាសារ​ញាតិផង

ទី ៧. បុគ្គល​មាន​ឋានៈ បុណ្យ​សក្តិ កិត្តិយស ទ្រព្យសម្បត្តិ ចំណេះវិជ្ជា​ជាដើម ក៏​ប្រកាន់ ឬ​ក​ពារ​ក្រអឺតក្រទម​ឆ្មើងឆ្មៃ

ទី ៨. អ្នកប្រព្រឹត្ត​ល្បែង​ស្រី ល្បែង​ស្រា ល្បែង​ពាលា និង ល្បែងភ្នាល់​ទាំងពួង

ទី ៩. បុគ្គល​មិន​ត្រេកអរ នឹង ប្រពន្ធ ឬ ប្តី​របស់ខ្លួន ហើយ​ទៅ​ត្រេកអរ​នឹង​ស្ត្រី ឬ បុរស​ផ្សេង

ទី ១០. មនុស្ស​ចាស់​ជ្រុល​ពេក ហើយ​ទៅយក​មនុស្ស​វ័យក្មេង​ធ្វើជា​ប្រពន្ធ ឬ ធ្វើជា​ប្តី

ទី ១១. តាំង​មនុស្ស​ខុស​ជំនាញ ឬ មិនមាន​ជំនាញ ល្ងង់ខ្លៅ​ជាដើម

និង ទី ១២. ជន​ដែល​មិនមាន​សមត្ថភាព​លក្ខណៈ​គ្រប់គ្រាន់ ប៉ុន្តែ​មានចិត្ត​លោភ ចង់​ធ្វើ​ធំ បង្ក​ប្រមូលផ្តុំ​ផ្គុំ​បានជា​បក្សពួក​បង្កើត​ចលាចល​ឧបាយកល​ទុច្ចរិត​៕

 

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

 

សូមស្តាប់ធម៌បរាភវសូត្រ ៖

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024