ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សមាគមភស្តុភារកម្មកម្ពុជា ដាក់សំណើទៅ រដ្ឋាភិបាល ជួយអន្តរាគមន៍លើ ថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ

២៨ កក្កដា ២០២០ | សេដ្ឋកិច្ច

សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយអន្តរាគមន៍លើថ្លៃសេវាកម្មដឹកជញ្ជូនទំនិញ និងកំពង់ផែ ដែលរំពឹងថា នឹងឈានទៅរកការលុបបំបាត់ ចំណាយក្រៅផ្លូវការផ្សេងៗ ខណៈដែលតម្លៃប្រកួតប្រជែងក្នុងតំបន់ គឺកម្ពុជា ស្ថិតនៅក្នុងតម្លៃមួយខ្ពស់ជាងគេប្រមាណ ៣០ភាគរយ។


លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ភីអិនអិនថា សមាគមន៍ភស្តុភាកម្មកម្ពុជាបាននឹងកំពុងរៀបចំឯកសារពៀងនៃសំណើរនេះរួចជាស្រេចហើយដើម្បីដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងដំណើរការជួយអន្តរាគមន៍ចំពោះថ្លៃសេវាសកម្មភាពដឹកជញ្ជូនទំនិញ និងកំពុងផែ និងការចំណាយផ្សេងៗក្រៅផ្លូវការ ដើម្បីធ្វើឲ្យថ្លៃនៃការដឹកជញ្ជូនភស្តុភាកម្មកម្ពុជាធ្លាក់មកទាបជាងពីពេលមុន ដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន។


លោកស៊ិន ចន្ធីបានឲ្យដឹងទៀតថា ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយរួចរំពឹងថា វិស័យភស្តុភាកម្មកម្ពុជានឹងមានការរីកចម្រើន និងអាចទាក់ទាញការវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈកន្លងមកបញ្ហាធំរបស់អ្នកវិនិយោគក្រៅពីថ្លៃអគ្គីសនីខ្ពស់ គឺនៅមានថ្លៃដឹកជញ្ជូនក៏ខ្ពស់ផងដែរ ដូច្នេះបើយើងអាចធ្វើបានការប្រកួតប្រជែងក្នុងតំបន់ក៏លែងជាបញ្ហាចោទទៀតដែរ។

 


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជារូបនេះបានបញ្ជាក់ផងដែរថា ចាប់ តាំងពីជំងឺកូវីដ ១៩ បានផ្ទុះរីករាលដាលខ្លាំងឡើងតាំងពី ដើមឆ្នាំ២០២០មក បានធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា មានការធ្លាក់ចុះជាបន្ដបន្ទាប់ ដោយសារនៅតាមច្រកព្រំដែនកម្ពុជា ថៃ និងវៀតណាមគឺមានការបិទច្រកជាបណ្តោះអាសន្ន ប៉ុន្តែមកដល់ចុងខែមិថុនា រហូតមកដល់ដើមខែកក្កដានេះឃើញថាសកម្មភាពដឹកជញ្ជូនចាប់ផ្តើមមានសញ្ញាងើកឡើងវិញជាបណ្តើរៗហើយ ដោយសារនៅប្រទេសចិននិងនៅប្រទេសមួយចំនួនទៀតហាក់មានភាពធូស្រាលជាងមុនអំពីជំងឺកូវីដ ១៩។


លោក ស៊ិន ចន្ធីបញ្ជាក់បន្ថែមថា តាមធម្មតាក្នុងអំឡុងខែកក្កដានេះដំណើរការដឹកជញ្ជូនគឺមានសន្ទុះកើនឡើងខ្លាំង តែដោយសារបញ្ហាកូវីដ ១៩ ធ្វើឲ្យការដឹកជញ្ជូនមានការធ្លាក់ចុះ តែយ៉ាងណាក្នុងអំឡុងពេញនេះក៏អាចនិយាយបានថា មានល្អប្រសើរឡើងកាលអំឡុងត្រីមាសទី១ដែរ៕


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024