ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ជ័យលាភីកញ្ញាឯកកម្ពុជា ២០១៧ ចង់បង្ហាញខ្លួនលើឆាកអន្តរជាតិ

០៥ កញ្ញា ២០១៧ | កម្សាន្ដ

បន្ទាប់​ពី​ក្លាយ​ជា​ជ័យលាភីលេខ១ ក្នុង​កម្មិវិធី Miss Cambodia ២០១៧ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ កញ្ញា រឿន ស៊ីណាត និយាយ​ថា​ នាង​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​នា​ពេល​នេះ ដើម្បី​នាំ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ​ទៅ​កាន់​ពិភពលោក នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

 

កញ្ញា​ឯកវ័យ ២១​ឆ្នាំ​រូប​នេះ បន្ត​ថា នាង​ពិត​ជា​សប្បាយ​រីករាយ​បំផុត ហើយ​​នឹក​ស្មាន​មិន​ដល់​​ថា​អាច​គ្រងមកុដ​នេះ​បាន​ដូច្នេះ។ ការ​បញ្ជាក់​ដូច្នេះ ដោយ​កញ្ញា​លើក​ឡើង​ថា​បេក្ខនារី​ ដែល​ចូល​រួម​ប្រកួតប្រជែង ​គឺ​សុទ្ធសឹងតែ​មាន​សម្រស់​ស្រស់​ស្អាត ព្រម​ទាំង​មាន​សមត្ថភាព​ដូចៗ​គ្នា។ យ៉ាង​ណា​ក៏​ដោយ​ តាម​រយៈ​ការ​តាំង​ចិត្ត និង​ព្យាយាម​ខ្ពស់ ​ធ្វើ​ឱ្យ​បេក្ខភាព​មក​ពី​ខេត្ត កំពង់ចាម រូប​នេះ​សម្រេច​បាន​នូវ​គោល​បំណង​របស់​ខ្លួន។

 

 

កញ្ញា រឿន ស៊ីណាត លើកឡើង​​ថា គោល​ដៅ​ចម្បង​របស់​កញ្ញា​មួយ​ទៀត គឺ​ការ​បង្ហាញ​វត្តមាន​​លើ​ឆាក​អន្តរជាតិ ដោយ​នាង​​ចង់​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ ប្រសិន​បើ​បាន​ចូល​រួម​ការ​ប្រកួតប្រជែងកម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​នានា។

 

 

កញ្ញា រឿន ស៊ីណាត បាន​ក្លាយ​ជា​ជ័យលាភី​លេខ១ ក្នុង​កម្មវីធី Miss Cambodia ២០១៧ កាល​ពី​ពេល​ថ្មីៗ បន្ទាប់​ពី​​យក​ឈ្នះ​បេក្ខនារី ១៩​នាក់​ផ្សេង​ទៀត។ កញ្ញា​នឹង​តំណាង​ឱ្យ​ កម្ពុជា​ទៅ​ប្រកួតប្រជែង​កម្មវិធី Miss universe 2018 នា​ពេល​ឆាប់ៗ​ខាង​មុខ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024