ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រាសាទសំបូរព្រៃគុក មានភ្ញៀវចូលទស្សនាជាង ២៣ម៉ឺននាក់ ក្នុងរយៈពេល ១ខែនេះ

០៤ កញ្ញា ២០១៧ | ព័ត៌មានជាតិ

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា ជាង ១ខែ ក្រោយការចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរ ជាង ២៣ម៉ឺននាក់ បានទៅទស្សនៅប្រាសាទសំបូរព្រៃគុក។

 


គិតចាប់ពីថ្ងៃដែលប្រាសាទសំបូរព្រៃគុក ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រាប់មកដល់ ពេលនេះ  មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាលេងកម្សាន្ត នៅទីនោះ សរុបជាង ២សែន ៣ម៉ឺននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៨៣៨នាក់ ដែលមានការកើតឡើង ស្ទើរតែ១០០% បើធៀបនឹងការដែលមិនទាន់ ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តួលេខនេះ ត្រូវបានបញ្ជាក់ដោយលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ ។

 

រូបភាពពី គេហទំព័រថ្មីថ្មី។


មន្ទីរទេសចរណ៍ខេត្តកំពង់ធំ គ្រោងនឹងមិនអនុញ្ញាតឲ្យយានយន្តបើកបរ ចូលក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ ដោយផ្តល់ជាសេវាដល់ភ្ញៀវទេសចរ ចូលទៅទស្សនា ដោយមានជា រថយន្តប្រើប្រាស់ថាមពលភ្លើង ការជិះកង់ ជិះរទេះ ហើយបើភ្ញៀវទេសចរ ចង់ធ្វើដំណើរថ្មើជើងក៏បាន។

 


ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានបន្ថែមថា ការធ្វើដូច្នេះ គឺដើម្បីថែរក្សាប្រាសាទឲ្យបានគង់វង្ស លើសពីនេះទៅទៀត គឺដើម្បីបង្កើននូវកម្រិតជីវភាពដល់ពលរដ្ឋ ដែលរស់នៅតំបន់នោះ តាមរយៈការលក់ផលិតផលក្នុងស្រុក ការបង្កើតជាផ្ទះសម្រាប់ស្នាក់នៅ ដែលស្របតាមពាក្យ ស្លោកថា «ទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សែង» ៕

 

 

ប្រភព៖ PNN News

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024