ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាជាមួយគ្រឹះស្ថានឧត្ដមសិក្សា ស្ដីពីការត្រៀមដាក់ឲ្យដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធថ្មី (onlineplus)

២៥ កក្កដា ២០២០ | ព័ត៌មានជាតិ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ កក្កដា ២០២០ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្ដមសិក្សាឯកជនស្ដីពីការត្រៀមដាក់ឲ្យដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធថ្មី (onlineplus) ។

 


online plus ជាការសិក្សានៅក្នុងថ្នាក់រៀន និងតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្របសម្រួល និងស្វែងយល់ឲ្យបានស៊ីជម្រៅនូវបញ្ហាប្រឈមមួយចំនួន និងផ្ដល់នូវបច្ចេកទេសនៃការរៀបចំហេដ្ឋារចនាសម្ពន្ធរវាងសាលា និងសាលាក្នុងការរកដំណោះស្រាយរួមមួយ សម្រាប់ត្រៀមរៀបចំដំណើរការគ្រឹះស្ថានឧត្ដមសិក្សាឡើងវិញ និងផ្ដោតសំខាន់ទៅលើការធានាឲ្យបាននូវស្តង់ដាររួមមួយចំពោះសុវត្ថិភាពសុខភាពអនាម័យ ដែលអាចទទួលយកបានស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកជាពិសេសគឺការធានាឲ្យបាននូវការរីករាលដាលនៃជំងឺកូវីត-19។

 


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។


សូមជំរាបថាក្រសួងអប់រំ  តាមរយ:លិខិតលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO ៕


រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024