ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កង្វះកន្លែងចត ជាឧបសគ្គនៃការធ្វើអាជីវកម្ម

៣០ សីហា ២០១៧ | សេដ្ឋកិច្ច

អ្នកជំនាញវិស័យអភិវឌ្ឍន៍អលចនទ្រព្យ នៅកម្ពុជា បានលើកឡើងថា ​ការបើកអាជីវកម្ម​​ភោជនីយ​ដ្ឋាន សណ្ឋាគារ អគារការិយាល័យ អគារអាផាតមិន និងលំនៅដ្ឋានជួល​អាចនឹង បាត់​បង់​តម្លៃ​​ទីផ្សារ ប្រសិន​បើខ្វះចំណត។ អ្នកជំនាញ បានចាត់ទុកបញ្ហានេះថា ជារបាំងដែល មិន​អាចធ្វើឲ្យ​អាជីវកម្មឈានទៅរកភាពជោគជ័យ។

 

 

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ភីអិនអិនថា​ ការ​អភិវឌ្ឍន៍​​វិស័យសំណង់ បានឈានមកដល់ដំណាក់កាលមួយរីកចម្រើនហើយ ប៉ុន្តែបញ្ហា នៃការៀបចំចំណតនៅ​មាន​ចំណុចខ្វះខាត និង​នៅតែជាឧបសគ្គ​ ខណៈ​ការចតរថយន្ត​នៅ​លើផ្លូវកើនឡើង។ លោកថា ចំណត​គឺជារឿងសំខាន់​ ក្នុងការកំណត់ភាពជោគជ័យរបស់​អាជីវកម្ម។

 

 

រាល់ការអភិវឌ្ឍន៍សំណង់ទាំងអស់​ ត្រូវតែគោរពទៅតាមបទដ្ឋាន​បច្ចេកទេសសំណង់ របស់​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ ដែលបានកំណត់​ទៅលើចំណត ចំណីផ្លូវ និង​លំហ​បៃតង​។

 

 

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអលនទ្រព្យ ស៊ីភីអិល ថ្លែងថា ការសាងសង់ ដែល​រក្សាទុកចិញ្ចើមផ្លូវ លំហបៃតង និងកន្លែងចតរថយន្ត ងាយស្រួលគ្រប់គ្រាន់ ធ្វើឲ្យអចលនទ្រព្យ​នោះ មានតម្លៃថ្លៃ និងមានការគាំទ្រពីអតិថិជន។

 

 

 

សូមជម្រាបថា បើទោះបីកន្លងមកសាលារាជធានីភ្នំពេញ​ មាន​គម្រោងលុប​ចំណតរថយន្តតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ​នៅ​រាជធានីភ្នំពេញក៏ដោយ ក៏ការចតរថយន្ត​នៅលើផ្លូវ នៅតែបន្ត​កើត​មាន​​ច្រើនដដែល។ ហើយនៅបច្ចុបប្បន្ននេះ ការចតរថយន្តនៅលើផ្លូវសាធារណៈនេះ មិន​ត្រឹម​តែ​បង្ក​ឲ្យមាន​​បញ្ហា​កកស្ទះប៉ុណ្ណោះទេ ថែមទាំងធ្វើ​ឲ្យ​មានគ្រោះ​ថ្នាក់ចរាចរណ៍កើត​ឡើងជា​ច្រើន​ផងដែរ៕

 

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024