ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សាលារាជធានីភ្នំពេញ គ្រោងបង្កើត APP ក្នុងទូរស័ព្ទដៃ ដើម្បីបង្កភាពងាយស្រួល ដល់ប្រើសេវា រថយន្តក្រុងសាធារណៈ

២៩ សីហា ២០១៧ | ព័ត៌មានជាតិ

សាលារាជធានី គ្រោងបង្កើតកម្មវិធីនៅក្នុងទូរស័ព្ទដែស្មាតហ្វូន (APP) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ អាចមើលឃើញពីពេលវេលា ទីតាំងចំណត និងតម្រាយផ្លូវធ្វើដំណើរ។ នេះបើតាម ការបញ្ជាក់របស់លោក មាស ម៉េតភក្តី មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅក្រោយកិច្ច ប្រជុំស្តីពីស្ថានភាពនៃការគ្រប់គ្រងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) កាលពីព្រឹកថ្ងៃទី ២៨ សីហា ២០១៧។ 

 

 

បើតាមមន្រ្តីអ្នកនាំពាក្យដដែល ក្រៅពីការគ្រោងបង្កើតកម្មវិធីនៅក្នុងទូរស័ព្ទដៃ ស្មាតហ្វូន (APP) សាលារាជធានីភ្នំពេញ ក៏នឹងគ្រោងបង្កើតប្រព័ន្ធទូទាត់បែប អេឡិកត្រូនិច ដោយប្រែពីការទូទាត់ជាសាច់ប្រាក់មកជាការឆូតកាតវិញម្តង។

 

សូមជម្រាបថា នៅក្នុងការកែសម្រួល និងបន្ថែមតម្រាយខ្សែរត់ថ្មីសរុបមាន ៨ខ្សែរត់ ក្នុងរាជធានីភ្នំពេញ មានការកែសម្រួលតម្រាយផ្លូវ នៃខ្សែរត់ចាស់ ៤ខ្សែ សម្រាប់រថយន្តក្រុង ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ រថយន្តក្រុងសាធារណរបស់សាលារាជធានីភ្នំពេញ នឹងថែមខ្សែរត់ ៤ ខ្សែទៀត។ ប្រតិបត្តិការសេវាដឹកជញ្ជូនលើ ៨ខ្សែរត់នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង បានគ្រោងប្រើប្រាស់ រថយន្តក្រុង សរុប ១៥០គ្រឿង៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024