ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

FRESHY WINNER សប្តាហ៍ចុងក្រោយរដូវកាលទីបួន ឈ្នះរង្វាន់ទាំងអ្នកចូលរួមលេង និងអ្នកទស្សនា

១៦ កក្កដា ២០២០ | កម្សាន្ដ

បួនសប្តាហ៍កន្លងផុតទៅហើយសម្រាប់រដូវកាលទី៤ ដែលកម្មវិធី Freshy Winner បានរកឃើញជើងខ្លាំងប្រចាំសប្តាហ៍ ហើយពួកគេនឹងត្រូវមកប្រកួតប្រជែងនៅសប្តាហ៍ទីប្រាំដែលជាសប្តាហ៍ដណ្តើមទឹកប្រាក់រហូតដល់ទៅដប់លានរៀល។ 
ទស្សនិកជនដែលបានទស្សនាកម្មវិធី Freshy Winner រៀងរាល់សប្តាហ៍ប្រាកដជាបានដឹងពីបេក្ខជនដែលជាជើងខ្លាំងឈ្នះប្រចាំសប្តាហ៍នីមួយៗដោយក្នុងនោះរួមមាន សប្តាហ៍ទីមួយកញ្ញា បេប៊ី សប្តាហ៍ទីពីរលោក រតនៈ ពិសិទ្ធ សប្តាហ៍ទីបីលោក ស្រេធ វុត្ថា និងសប្តាហ៍ទីបួនលោក អធិការ។ 

 


បេក្ខជនទាំងបួននាក់ខាងលើនេះនឹងត្រូវមកប្រកួតគ្នានៅសប្តាហ៍ទីប្រាំដែលជាសប្តាហ៍ដ៏រំជើបរំជួលព្រោះអ្នកដែលឈ្នះនឹងអាចទទួលបានទឹកប្រាក់រហូតដល់ទៅដប់លានរៀលប្រសិនបើអាចយកឈ្នះការលេងហ្គេមនៅវគ្គចុងក្រោយនៃកម្មវិធី។ 
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកទស្សនាក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរពីកម្មវីធីដោយគ្រាន់តែចូលរូមលេង ដោយការទស្សទាយថាតើនរណាដែលជាអ្នកឈ្នះនៅសប្តាហ៍នេះ។

 


តើនរណាជាអ្នកមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ? តើអ្នកដែលឈ្នះអាចឈានទៅលេងវគ្គចុងក្រោយនៃកម្មវិធីអាចយកទឹកប្រាក់ដប់លានរៀលពេញដែរឬទេ? កុំភ្លេចចូររួមលេង និងទស្សនាកម្មវិធី Freshy Winner នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

 


ចូលរួមទស្សទាយដើម្បីឈ្នះរង្វាន់ពីកម្មវិធីសូមចុចលើលីងខាងមុខ៖ shorturl.at/rAMQX

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024