ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តំណាង ILO រំពឹងថា បំបែកកំណត់ត្រាពិភពលោក ក្នុងការបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនកម្ពុជា

២៥ សីហា ២០១៧ | ព័ត៌មានជាតិ

អង្គការពលកម្មអន្តរជាតិ មានសុទិដ្ឋិនិយមថា នឹងអាចបំបែកឯតទគ្គកម្ម​ពិភព​លោក ឬត្រូវបាន​ចូលក្នុងកំណត់​ត្រាពិភពលោកអំពីការបណ្តុះបណ្តាលយុវជនក្នុងវិស័យសហគ្រិនភាពនៅកម្ពុជា ដោយ​បាន​បណ្តុះ​បណ្តាលយុវជនចំនួន ២៥០០ នាក់ ដែលកិច្ចការនេះ ជាកិច្ចសហការគ្នារវាងអង្គការ ILO និងក្រសួង​អប់រំ ដោយមានបុគ្គលិករបស់ស្ថាប័នកំណត់ត្រាពិភពលោក ជាអ្នកពិនិត្យតាមដានអង្កេតនូ​វដំណើរ​ការ​បណ្តុះ​បណ្តាលខ្នាតធំ ដែលមិនធ្លាប់មានពីមុនមកនេះ ។

 

 

ប្រធាននាយកដ្ឋានសហគ្រាស នៃអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO លោក Vic Van Vuuren   មាន​សុទិ​ដ្ឋិ​និយមថា នឹងអាចបំបែកឯតទគ្គកម្មពិភពលោក ឬត្រូវបាន​កត់ចូលទៅក្នុងកំណត់​ត្រាពិភពលោក​អំពី​ការបណ្តុះបណ្តាលយុវជនក្នុងវិស័យសហគ្រិនភាពនៅកម្ពុជា ដោយ​បាន​បណ្តុះ​បណ្តាលយុវជនចំនួន ២.៥០០ នាក់ នៅឯមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

 

រូបភាព៖ កម្មការនី កំពុងធ្វើការក្នុងរោងចក្រ។ (រូបភាពពី Cambodia Herald)

វគ្គបណ្តុះបណ្តាលខ្នាតធំ មិនធ្លាប់មានពីមុនមកនេះ គឺជាកិច្ចសហការគ្នារវាងអង្គការ ILO និង ក្រសួង​អប់រំ​យុវជន និងកីឡា ដោយមានបុគ្គលិករបស់ស្ថាប័នកំណត់ត្រាពិភពលោក ជាអ្នកពិនិត្យតាមដាន​អង្កេតនូ​វ​ដំណើរ​ការ​បណ្តុះ​បណ្តាលនេះ ដោយផ្ទាល់ផងដែរ ។

 

 

លោក Vic Van Vuuren   បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនខ្នាតធំកន្លងមក ត្រូវបាន​ធ្វើ​នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំទៅម៉ិញ។ ប៉ុន្តែកាលណោះ មានយុវជនចូលរួមត្រឹមតែ ១.២០០ នាក់​ប៉ុណ្ណោះ ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024