ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលសម្រេចឲ្យបើកដំណើរការឡើងវិញ នូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ការពារនិក្ខេបបទ

១៥ កក្កដា ២០២០ | ព័ត៌មានជាតិ

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយនៅពីយប់ថ្ងៃទី ១៤ កក្កដានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមជាគោលការណ៍ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

 

 

ការអនុញ្ញាតនេះដោយត្រូវអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024