ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បំភ្លឺចំពោះគណនីហ្វេសប៊ុក An Ny បង្ហោះសារចោទប្រកាន់នគរបាលចរាចរណ៍ផាកពិន័យខុសនីតិវិធីពាក់ព័ន្ធនឹងល្បឿន

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

នាពេលថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ An Ny បានបង្ហោះខ្លឹមសារចោទប្រកាន់ទៅលើសមត្ថវកិច្ចនគរបាលចរាចរណ៍ថា បានផាកពិន័យខុសនីតិវិធីនូវទឹកប្រាក់ចំនួន៣០ម៉ឺនរៀល ដោយសារការបើកបរលើសល្បឿនកំណត់ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ក្នុងខេត្តកំពង់ស្ពឺ ។

 


ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក មេត្ដាជ្រាបថា មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ An Ny ដែលបានបង្ហោះសារចោទ ប្រកាន់មកសមត្ថកិច្ចនគរបាលចរាចរណ៍ក្នុង ការបំពេញតួនាទីភារកិច្ចពង្រឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ថា បានផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ខុសនីតិវិធី ។

 


ការិយាល័យនគរបាលចរាចរណ៍ សូមជម្រាបជូនថា កំណាត់ផ្លូវលេខ៤១ ច្បាប់អនុញ្ញាតិ ឲ្យបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុង១ម៉ោង សូមបញ្ជាក់ថា ម្ចាស់រថយន្តម៉ាក Lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2T-1158 បើកបរក្នុងល្បឿន ៨៥គីឡូម៉ែត្រក្នុង១ម៉ោង ។ 


ដូច្នេះ តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ចំណុច ៥(គ) មាត្រា៧ថ្មី គឺតម្រូវឲ្យធ្វើការផាកពិន័យចំនួនសាមសិបម៉ឺនរៀល(៣០០.០០០៛ ) ។
សមត្ថកិច្ចនគរបាលចរាចរណ៍ សូមបញ្ជាក់ថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក An Ny ក្នុ ងការបង្ហោះព័ត៌មានមិនពិត គឺគោលបំណងមានចេតនាមួលបង្កាច់ បរិហារ មកលើមន្ត្រីអនុវត្តច្បាប់ ដែលសកម្មភាពនេះធ្វើអោយមានការយល់ច្រឡំ ពិសេសប៉ះពាល់ដល់កិត្ដិយស សេចក្ដី ថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ» ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024