ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ កំពុងតែបង្កើនសម្ពាធសារពើពន្ធ

២៣ សីហា ២០១៧ | សេដ្ឋកិច្ច

ការចំណាយលើប្រាក់បៀវត្សរបស់មន្ត្រីរាជការ ត្រូវបានប្រមុខដឹកនាំ​កម្ពុជា លើកឡើងនូវក្ដីព្រួយបារម្ភ ខណៈដែលចំនួនមន្ត្រីរាជការកាន់តែមានច្រើន និងការដំឡើងប្រាក់បៀវត្ស ក៏ទើបតែមានជាបន្តបន្ទាប់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ២២សីហា ឆ្នាំ២០១៧ថា ការចំណាយ​ថវិការដ្ឋ​លើ​បុគ្គលិក​មន្ត្រីរាជការមានជាង ៥០ ភាគរយ​​​នៃ​ចំណាយ​ចរន្ត និង​ស្មើ ៦ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប។

 

(រូបភាពពី ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន។)

 

 

ឆ្លើយតបទៅនឹងការចំណាយលើសកំណត់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើការកាត់បន្ថយចំនួនមន្ត្រីរាជការថ្មីៗ ដែលស្ថានប័ននានាស្នើសុំដើម្បីចូលក្របខណ្ឌរដ្ឋនៅឆ្នាំ២០១៨នេះ និងសំដៅធ្វើយ៉ាងប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់​ឲ្យអស់សមត្ថភាព។

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

 

គួររម្លឹក​​ដែរថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្មវិធីបង្កើនប្រាក់ខែ ៤ដងក្នុងវិស័យសាធារណៈរបស់កម្ពុជា នៅចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨នេះ កំពុងបង្កើនសម្ពាធសារពើពន្ធ ដោយហេតុថា បញ្ជីប្រាក់ខែសាធារណៈ ឬមន្ត្រីរាជការនេះ មានទំហំប្រមាណ ៤០%នៃចំណូលជាតិរួចទៅហើយ។ របាយការណ៍ដដែលបង្ហាញទៀតថា សម្ពាធនៃការចំណាយក្នុងវិស័យសាធារណៈនេះ ក៏ជាហានិភ័យមួយ​ដែល​កំពុង​លេច​ឡើង​អាច​ប៉ះពាល់ដល់លំអានអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕ 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024