ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ នៅទូទាំងកម្ពុជាសម្រេចបាន៧៥,២៨% នៃផែនការ គិតត្រឹមថ្ងៃទី០៩ កក្កដា

១៣ កក្កដា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា គិតមកត្រឹម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបាន ១ ៩៤៩ ៧២៥ ហ.ត ស្មើនឹង ៧៥,២៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត ។

 

 

ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦១០ ៧៣៦ ហ.ត, ស្រូវកណ្តាលចំនួន ៩៥៣ ៥២៦ ហ.ត, ស្រូវធ្ងន់ចំនួន ៣៣៤ ៦៩៤ ហ.ត, ស្រូវចម្ការចំនួន ១៧ ៦៨៣ ហ.ត, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហ.ត ។ 

 

 

ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៣២ ៥៦៥ ហ.ត ទទួលបរិមាណផលសរុបចំនួន ១៤១ ០៣២ តោន ទិន្នផលគិតជាមធ្យម ៤,៣៣១ ត/ហ.ត ដែលចាត់ទុកថា ជាការទទួលបានផលខ្ពស់ជាងបណ្តាឆ្នាំដ៏ទៃទៀត។ 

ទន្ទឹមនឹងនេះក៏យើងបានជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនៅតាមឃុំ ស្រុកខ្លះ នៅទូទាំងប្រទេស មួយចំនួនដែរ ប៉ុន្តែមិនប្រឈមខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះទេ ៕

រូបភាព និងប្រភព៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024