ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អាហ្សង់ទីន៖ មានអ្នកកើតជំងឺកូវីដ១៩លើសមួយសែនករណី

១៣ កក្កដា ២០២០ | ព័ត៌មានអន្តរជាតិ

 

ប្រទេសអាហ្សង់ទីន មានករណីអ្នកកើតជំងឺកូវីដ១៩ លើស១០០,០០០នាក់ គិតត្រឹមថ្ងៃច័ន្ទនេះ ខណៈប្រទេសនេះបន្តប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ បើទោះជាវិធានការរឹតត្បិត ត្រូវបានដាក់នៅក្នុងទីក្រុងប៊ុយណូស៊ែរ​(Buenos Aires) និងតំបន់ជុំវិញទីក្រុងនេះក៏ដោយ។

 

ក្រសួងសុខាភិបាលអាហ្សង់ទីនអោយដឹងថា ការរកឃើញករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មីចំនួន២៦៥៧នាក់ បានធ្វើអោយតួលេខអ្នកកើតជំងឺកូវីដ១៩សរុបមាន១០០,១៦៦នាក់។

 

ប្រទេសអាហ្សង់ទីន បានដាក់អនុវត្តន៍វិធានការរឹតត្បិតនៅពាក់កណ្តាលខែមីនា ក្នុងបំណងបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្រោយមកនៅខែឧសភាប្រទេសអាហ្សង់ទីន បានបន្ធូរបន្ថយវិធានការរឹតត្បិត ប៉ុន្តែក្រោយមកក៏ដាក់អនុវត្តន៍វិញនៅចុងខែមិថុនាសម្រាប់ទីក្រុងប៊ុយណូស៊ែរ និងតំបន់ជុំវិញទីក្រុងដោយសារជំងឺកូវីដ១៩កើនឡើងខ្ពស់។

 

តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសអាហ្សង់ទីនមានចំនួន១៨៤នាក់ តិចជាងប្រទេសប្រេស៊ីលដែលមាន៧១៤៦៩នាក់ និងប្រទេសប៉េរ៉ូដែលមាន១១៦៨២នាក់។

 


នៅទូទាំងពិភពលោក មានមនុស្សច្រើនជាង១២លាននាក់កើតជំងឺកូវីដ១៩ ហើយមានមនុស្សច្រើនជាង៥៦៥​​ ២៣១នាក់ ស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ។

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024