ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទិដ្ឋភាពវាលផ្កាចម្រុះជើងភ្នំលោមអារម្មណ៍ទេសចរអ៊ីតាលី ក្រោយវិបត្តិកូវីដ១៩

១៣ កក្កដា ២០២០ | កម្សាន្ដ

 

វាលផ្កាមួយកន្លែងដែលមានប្រមូលផ្ដុំដោយផ្កាច្រើនប្រភេទ ស្ថិតនៅក្បែរភូមិ Castelluccio (កាស្តេលូចូ) ក្នុងតំបន់ Umbria (អាំប្រៀ) ប្រទេសអ៊ីតាលី កំពុងតែរីកបញ្ចេញសម្រស់យ៉ាងស្រស់ត្រកាល ស្វាគមន៍ភ្ញៀវទេសចរក្រោយការរាលដាលកូវីដ១៩មានការថមថយ។ 


នៅក្បែរភូមិមួយក្នុងតំបន់ Umbria ប្រទេសអ៊ីតាលី មានវាលផ្កាដ៏ធំល្វឹងល្វើយមួយបានចាប់ផ្ដើមរីកបញ្ចេញជាពណ៌ចម្រុះពណ៌ ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៅទស្សនា លំហែអារម្មណ៍ ស្រូបយកក្លិនធម្មជាតិ។ 

 


ទិដ្ឋភាពផ្ការីកចម្រុះពណ៌នេះគឺមានកើតមានឡើងជារៀងរាល់ឆ្នាំ ដែលគេបានហៅវាថាកម្មវិធីបង្ហាញម៉ូដផ្កាបែបធម្មជាតិ។ នៅឆ្នាំខ្លះវាមានចម្រុះពណ៌ច្រើនខុសពីធម្មតា ដោយអាស្រ័យលើចំនួនទឹកភ្លៀងដែលបានធ្លាក់។ 


ផ្កាទាំងនេះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែដើមរបស់វាក៏បានជួយដល់ដំណាំសណ្ដែកដែលដាំក្បែរៗវាឲ្យរីកលូតលាស់បានល្អផងដែរ ហើយក៏ប្រៀបដូចជាការលួងលោមអារម្មណ៍ប្រជាជនក្នុងស្រុកក្រោយឆ្លងកាត់រលកធំនៃវីរុសកូវីដ១៩កន្លងមក។ 


នៅក្បែរវាលផ្កានេះដែរ ក៏មានផ្ទាំងគំនូរចម្រុះពណ៌ធ្វើពីសណ្ដែក ដែលជាការរំលឹកគុណដល់បុគ្គលិកពេទ្យ និងឧទ្ទិសដល់ជនរងគ្រោះដោយសារការផ្ទុះជំងឺកូវីដ១៩ ក្នុងប្រទេសអ៊ីតាលីផងដែរ៕

 

 


ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024