ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

Blackpink បង្កើតកំណត់ត្រាថ្មីមួយទៀតលើ Youtube ជាមួយចំនួន Subscriber

១៣ កក្កដា ២០២០ | កម្សាន្ដ

គិតត្រឹមថ្ងៃទី១០ កក្កដានេះ ក្រុមចម្រៀង Blackpink បានទទួលអ្នក Subscribe លើ YouTube ជាង ៤១ លាននាក់ដែលធ្វើឱ្យក្រុមចម្រៀងនារីខេប៉ុបមួយនេះក្លាយជាម្ចាស់ឆានែលមានអ្នក Subscribe ច្រើនបំផុតលំដាប់ទី ៦ លើ Youtube។


ចំនួនអ្នកតាមដានដ៏ច្រើននេះ បានធ្វើឲ្យ Blackpink ចូលរួមក្នុងជួរសិល្បករពិភពលោកដែលទទួលបានការគាំទ្រច្រើនជាងគេបំផុតនៅលើយូធូប ខណៈដែលសិល្បករទាំង ៥ដែលមាន Subscriber ច្រើនជាងពួកគេសុទ្ធតែជាសិល្បករប្រើភាសាអង់គ្លេសទាំងអស់ ដូចជា Justin Bieber មាន Subcriber ៥៥,២ លាននាក់), Marshmello (មាន Subcriber ៤៦,៦ លាននាក់), Ed Sheeran (មាន Subcriber ៤៤,៩ លាននាក់), Eminem (មាន Subcriber ៤៣,៣ លាននាក់) និង Ariana Grande (មាន Subcriber ៤២ លាននាក់)។ 

 


គួររំឭកថា ថ្មីៗនេះដែរវីដេអូចម្រៀងសម្រាប់ការវិលត្រឡប់ចុងក្រោយរបស់ Blackpink ដែលមានចំណងជើងថា " How You Like That" បានបំបែកកំណត់ត្រាជាច្រើនរួចហើយលើ Youtube ដូចជា កំណត់ត្រា “វីដេអូទទួលបានការចូលទស្សនាច្រើនបំផុតដល់ ៨៦លានដងក្នុងរយៈពេល ២៤ ម៉ោង”។


បទចម្រៀងថ្មីនេះក៏បានធ្វើឲ្យ ក្រុមចម្រៀងប្រចាំផលិតកម្ម YG មួយនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Global Top Artists និងតារាង Global Top Songs របស់ Youtube ផងដែរ ៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024