ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្ស២បាត់ខ្លួន និង ៣នាក់ទៀតបានរងរបួសក្នុងអគ្គិភ័យរោងចក្រចម្រាញ់ប្រេងនៅប្រទេសចិន

១៣ កក្កដា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

 

រហូត​មក​ដល់​ពេល​នេះ​មនុស្ស​ចំនួន ២ ​នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ខណៈ​ដែល​មនុស្ស​ចំនួន ៣ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​រោង​ចក្រ​ចម្រាញ់​យក​ប្រេង​នៅខេត្ត​ហ្វូជាន​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​កាល​ពី​យប់​មិញ​នេះ​។​

 

គិត​ត្រឹម​​ថ្ងៃ​អាទិត្យ​ អណ្ដែត​ភ្លើង​និង​ផ្សែង​ខ្មួល​ខ្មាញ់​នៅ​ក្នុង​រោង​ចក្រ​ចម្រាញ់​យក​ប្រេង​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ២ នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ ហើយ​មនុស្ស​ចំនួន ៣ នាក់​ទៀត​បាន​រងរបួស​ក្រោយ​ពី​អគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ឡុង​យ៉ាន​នៃ​ខេត្ត​ហ្វូ​ជាន​ស្ថិត​នៅ​ខា​ង​កើត​ប្រទេស​ចិន​។​​​​​

 

អគ្គិ​ភ័យ​នេះ​បាន​កើត​ឡើង​នៅ​ក្រុម​ហ៊ុន​ថាម​ពល​ថ្មី ​ឡុង​យ៉ាន​ហ្ស៊ូយូ ដែល​​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ទៀ​សាន​នៃ​ស្រុក​ស៊ីន​លូ​ ហើយ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​នោះ​ត្រូវ​បាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិ​ភាព​ខណៈ​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​រាប់​រយ​នាក់​កំពុង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អគ្គិភ័យ​នេះ​។​

 

មន្ត្រី​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា ​ជន​រង​គ្រោះ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ដោយ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ ៣ នាក់​នោះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​​ជាង​គេ​។​

 

តាម​របាយ​ការណ៍​​ស៊ើប​អង្កេត​​បាន​និយាយពី​ថ្ងៃ​អាទិត្យ​​ថា មូល​ហេតុ​នៃ​​គ្រោះថ្នាក់​នេះ​គឺ​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​ដែល​ងាយ​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​ខណៈ​ដែល​កម្មករ​កំពុង​រៀប​ចំ​​​និង​លាង​សម្អាត​​ទុក​ដាក់​កន្លែង​ស្តុក​ឧស្ម័ន​នៅ​ក្នុង​រោង​ចក្រ​ចម្រាញ់​យក​ប្រេង​នេះ​៕​

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024