ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឆេះនាវាចម្បាំងអាមេរិកបង្កអោយនាវិក១៨នាក់រងរបួស

១៣ កក្កដា ២០២០ | ព័ត៌មានអន្តរជាតិ

 

 


នាវិកមួយក្រុមមានសមាជិកយ៉ាងតិច១៨នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅតំបន់ San Diego ក្រោយពីទទួលរងរបួសស្រាលក្នុងហេតុការណ៍អគ្គីភ័យឆេះនាវាចម្បាំងរបស់អាមេរិក USS Bonhomme Richard ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។ នេះបើតាមការអោយដឹងពីយោធាជើងទឹកអាមេរិក។


តាមរយៈសារធ្វីតធ័រ យោធាជើងទឹកអាមេរិកអោយដឹងថា នាវិក១៨នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរងរបួសមិនមានផលប៉ះពាល់ដល់សុខភាពទេ។ នៅពេលកើតមានអគ្គីភ័យ នាវិកប្រហែល១៦០នាក់ ស្ថិតនៅលើនាវា។


យោធាជើងទឹកអាមេរិកអោយដឹងបន្តថា មុនពេលអគ្គីភ័យ គេលឺសម្លេងផ្ទុះនៅលើនាវា។

 

យ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុដែលបង្កអោយកើតមានគ្រោះអគ្គីភ័យនេះនៅឡើយទេ។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024