ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងបរិស្ថានប្រកាសថា ដោះអន្ទាក់បានចំនួនជាង២ម៉ឺនអន្ទាក់ ក្នុងពេល៦ខែដើមឆ្នាំ២០២០ ពីតំបន់ការពារធម្មជាតិ

១៣ កក្កដា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថា នបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ ការ ពា រធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទា ក់ ត្រូ វ បា នដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។នៅ ឆ្នាំ ២០១៩កន្លងទៅអន្ទាក់ចំនួនជាង៤ម៉ឺនអន្ទា ក់ត្រូវបាន ដោះចេញពី តំបន់ការពារ ធម្ម ជាតិ ។

 


ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើង ក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថា ន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្ន កសារព័ត៌មាន ទៅកាន់ ស្នាក់ការល្បាតស្ទឺ ងព្រាត់ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០។ ឯកឧត្តម បាន ប ញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរ វាងក្រសួង បរិស្ថាននិ ងអ ង្គការស ម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទា ក់ ចំនួន ៣២ ៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុង ក្រោ យ នេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។

 


អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កា ន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជា ឃា តកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំ រាមកំហែង ដល់ ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុត ពូជ ពី លើផែនដី យើងនេះ ។


ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យា នុ រក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ កា រកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និង បំ ផ្លា ញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។

 


ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈ ប់ កា រដាក់អន្ទាក់ ចាប់សត្វ សូមបង ប្អូន ប្រ ជា ព ល រ ដ្ឋ កុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬ យ ក ឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈម មុ ខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។ 

 


ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគ មន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕


 រូបភាព និងប្រភព៖ ក្រសួងបរិស្ថាន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024