ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលប្រព័ន្ឋចរាចរថ្មី ដើម្បីកាត់បន្ថយការកកស្ទះចរាចរ នៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិច

១៣ កក្កដា ២០២០ | ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលប្រព័ន្ឋចរាចរថ្មី ដោយត្រូវរៀបចំ៖

 


-ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក 
-ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក។ 
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងទៀតថា
-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីម៉ិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

 


-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍ប្រេងសូគីម៉ិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។
-កែសម្រួលប្រព័ន្ឋភ្លើងស្តុបចរាចរថ្មីឡើងវិញ។
-អនុញ្ញាត្តអោយការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ចំណែកភ្លើងបៃតងព្រួញ បានតម្លើងរួចហើយ៕


រូបភាព និងប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024