ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

TikTok ៖ លុបវីដេអូច្រើនជាង៤៩លាននៅឆមាសទី២ឆ្នាំ២០១៩

១១ កក្កដា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

 

កម្មវិធីបណ្តាញទំនាក់ទំនងសង្គមអនឡាញ TikTok បានអោយដឹងនៅថ្ងៃព្រហស្បតិ៍ថា វីដេអូច្រើនជាង៤៩លានត្រូវបានលុបចេញពីកម្មវិធីTikTok នៅក្នុងឆមាសទី២ឆ្នាំ២០១៩ ដោយសារវីដេអូទាំងនោះ មិនគោរពទៅតាមគោលការណ៍ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញមួយនេះ។

 

វីដេអូដែលបានលុបមានចំនួនតិចជាង១ភាគរយ នៃវីដេអូទាំងអស់ដែលអ្នកប្រើប្រាស់ផុសនៅលើបណ្តាញTikTok ហើយជាប្រភេទវីដេអូដូចជា ប្រភេទវីដេអូហិង្សា និងអវិជ្ជមាន ការនិយាយញុះញង់អោយមានការស្អប់ និងរូបភាពអាក្រាត។

 

ប្រហែល១ភាគ៣នៃវីដេអូទាំងនោះ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រទេសប៉ាគីស្ថាន។ នេះបើតាមការអោយដឹងពីក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញTikTok ។

 

របាយការណ៍ស្តីពីការលុបវីដេអូចេញពីបណ្តាញទំនាក់ទំនងអនឡាញTikTok  ធ្វើឡើងបន្ទាប់ពីកម្មវិធីTikTok ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ក្រោយមានការប៉ះទង្គិចនៅព្រំដែនចិន និងឥណ្ឌានាពេលថ្មីៗនេះបណ្តាលអោយយោធាឥណ្ឌាស្លាប់ និងរបួសជាច្រើននាក់។ ប្រទេសឥណ្ឌា ជាទីផ្សារធំបំផុតរបស់កម្មវិធីTikTok។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024