ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វិនិយោគិនជប៉ុននៅតែមើលឃើញឱកាសវិនិយោគអចលនទ្រព្យនៅកម្ពុជា

២២ សីហា ២០១៧ | សេដ្ឋកិច្ច

លោក Eguchi Takashi ប្រធានក្រុមហ៊ុន Creed Cambodia បានលើកឡើងថា រហូតមកទល់ពេលនេះ​ ក្រុមហ៊ុនរបស់លោក បានវិនិយោគលើគម្រោងអចលនទ្រព្យនៅកម្ពុជា ៣គម្រោងហើយ ដែលក្នុងនោះមានដូចជា គម្រោងខុនដូ Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោងទី៣ ដែលទើបបើកសម្ពោធសាងសង់នាពេលថ្មីៗនេះ គឺគម្រោងសួនលំនៅដ្ឋាន Arata ដែលចំនាយទុនប្រមាណជាង ២០លាន លើផ្ទៃដីសាងសង់សរុបជាង ១២ហិកតា។ បើតាមការបញ្ជាក់ពី ប្រធានក្រុមហ៊ុន Creed Cambodia បានឲ្យដឹងថា គិតមកទល់ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ បានវិនិយោគលើគម្រោងលំនៅដ្ឋានទាំងបីខាងលើ គិតជាទឹកប្រាក់សរុបមានប្រមាណជាង ៧០លានដុល្លារ និងកំពុងសិក្សាលើគម្រោង​ថ្មីៗ​បន្ថែមទៀត។

 

 

 

បើតាមរបាយការណ៍រ​បស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹម៦ខែឆ្នាំ២០១៧នេះ គម្រោងសាងសង់បុរីលំនៅឋាន ឬលំនៅឋានមានលក្ខណៈបុរីថ្មីៗ មាន១៤ទីតាំង ហើយបើគិតមកទល់ពេលបច្ចុប្បន្ន គម្រោងលំនៅឋានប្រភេទនេះមានសរុបរហូតដល់១៥៣ទីតាំង ដែលបាននិងកំពុងប្រមូលផ្ដុំគ្នាសាងសង់នៅតំបន់សំខាន់ៗមួយចំនួនដូចជា តំបន់ក្បែរផ្លូវជាលេខ៤ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ តំបន់ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ និងតំបន់អរិក្សត្រជាដើម៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024