ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

Dior បង្ហាញម៉ូដសំលៀកបំពាក់ថ្មី ដោយប្រើម៉ានីកាំងតូចៗយ៉ាងប្លែក

០៩ កក្កដា ២០២០ | កម្សាន្ដ

ទោះបីជាកម្មវិធីដើរបង្ហាញម៉ូដនៅទីក្រុងប៉ារីសដែលធ្លាប់មានអ្នកច្នៃម៉ូដល្បីៗទូទាំងពិភពលោកមកចូលរួមត្រូវបានរំសាយចោលក្ដី ក៏ម៉ាកសំលៀកបំពាក់ Christian Dior បន្តការបង្ហាញម៉ូដសំលៀកបំពាក់ថ្មីៗរបស់ខ្លួន តាមរយៈប្រព័ន្ធអនឡាញ ដោយបានប្រើប្រាស់ម៉ានីកាំងតូចៗ ខុសប្លែកពីសព្វដង។


ម៉ូដសំលៀកបំពាក់ថ្មីដែល Christian Dior បានបង្ហាញនៅដើមសប្ដាហ៍នេះ គឺជាប្រភេទរ៉ូប ដែលមានសរុបចំនួន ៣៧ ឈុត ដោយរ៉ូបនីមួយៗគឺមានទាំងប្រភេទតូចសម្រាប់ម៉ានីកាំងតូច និងប្រភេទធំ។ មុនការបង្ហាញម៉ូដទាំងនេះដល់សាធារណជន Christian Dior បានបញ្ជូនពួកវាទៅដល់អតិថិជនលំដាប់កំពូលរបស់ខ្លួននៅជុំវិញពិភពលោក។

 


គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅអំឡុងខែកក្កដានេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងគឺមានប្រារព្ធនូវកម្មវិធីដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រណិត Haute Couture (អូត ខូឈួ) ដែលមានប្រមូលផ្ដុំដោយការបង្ហាញម៉ូដពីម៉ាកល្បីៗជាច្រើន។ ប៉ុន្តែកម្មវិធីនាឆ្នាំនេះត្រូវបានរំសាយចោលហើយដោយការរាតត្បាតនូវជំងឺកូវីដ១៩ពាសពេញពិភពលោក៕ 

 

 


ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024