ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ត្រឹម២សប្តាហ៍ ស៊ីន យូប៊ីន បើកជំនួញធំៗដល់ទៅ២ក្នុងសម័យកូវីដ១៩

០៩ កក្កដា ២០២០ | កម្សាន្ដ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយរយៈពេលត្រឹម២សប្តាហ៍ប៉ុណ្ណោះ តារាសម្តែងស្រីលំដាប់ជួរមុខនៅកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានប្រកាសបើកជំនួញធំៗដល់ទៅ២ ដែលជំនួញទី២នេះជាការសហការគ្នារវាងម្ចាស់ផលិតផលដែលកញ្ញាធ្លាប់ធ្វើអ្នកតំណាងផ្តាច់មុខកាលពីពេលកន្លងទៅ។


ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៧ ម្សិលមិញនេះ នៅបន្ទប់សាលប្រជុំ Ballroom សណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល  ភូគីត្រា កញ្ញា ស៊ីន យូប៊ីន បានប្រកាសជាផ្លូវការថា ខ្លួនបានបើកមុខជំនួញថ្មីមួយទៀតហើយ ដែលជំនួញនេះជាការចាប់ដៃគូសហការរវាង NACECA(ណាស៊ីកា) និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មីសន្លាងមួយ ឈ្មោះថា SUPPLE (ស៊ាំភ្លី)។

 


តាមការឲ្យដឹងពីអ្នកស្រី ទេព សក្តិលីនដា ជាម្ចាស់ក្រុមហ៊ុន NKY Trading Co.Ltd និងកញ្ញា ស៊ីន យូប៊ីន ជំនួញថ្មីរួមគ្នានេះ ចំណាយខ្ទង់ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក។

 

តាមការរៀបរាប់របស់តួឯកស្រីរឿង បំណុលម្តាយ រូបនេះ មុនកញ្ញាសម្រេចបោះទុនទឹកប្រាក់រាប់ម៉ឺនដុល្លារទៅលើជំនួញថ្មីនេះ នាងបានសិក្សាល្អិនល្អន់កន្លះឆ្នាំហើយ ហើយធ្លាប់ជាអ្នកតំណាងផ្តាច់មុខ (Brand Ambassador) ឲ្យផលិតផលរបស់ក្រុមហ៊ុននេះពីមុនមក ទើបជឿជាក់ហើយមានទំនុកចិត្តក្នុងការចាប់ដៃគូរសហការគ្នានៅពេលនេះ។ 

 


យូប៊ីនថា នាងមានក្តីស្រម៉ៃធំ ចង់មានជំនួញច្រើន តែបើទោះបីជោគជ័យខ្លាំងក៏តារាសម្តែងរាងតូចច្រឡឹងនេះ មិនបោះបង់ចោលវិស័យសិល្បៈដែរ ដ៏រាបណាសិល្បៈមិនបោះបង់ចោលកញ្ញា។ ស្រីស្រស់រូបនេះ រំឮកថាដោយសារសិល្បៈទើបមហាជនស្គាល់ខ្លួននៅពេលនេះ ដូច្នេះហើយគ្មានហេតុផលអីដែរកញ្ញាត្រូវបោះបង់។


គួររំលឹកថា ថ្មីនេះ តារាសម្តែង ស៊ីន យូប៊ីន ទើបប្រកាសបើកជំនួញតែគុជយីហោ Fire Tiger ជាផ្លូវការនៅជាន់ទី២ នៃផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ហើយចុងក្រោយនេះ ជាការសហការរវាង NACECA(ណាស៊ីកា) និង SHIN YUBIN ជាផលិតផលសាប៊ូកក់សក់ SUPPLE (ស៊ាំភ្លី)។

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024