ថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

កម្ពុជា បញ្ជាទិញមួកសុវត្ថិភាពពីប្រទេសថៃជាង២ម៉ឺន៤ពាន់ ដើម្បីចែកជូនពលរដ្ឋ
១៦ សីហា ២០១៧ | ព័ត៌មានជាតិ

ដើម្បីកាត់បន្ថយការចំណាយ និងទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្នែកខាងក្បាលជូនដល់ប្រជាពលរដ្ឋកម្ពុជា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ សីហា បានលើកឡើងពីគម្រោងបញ្ជាទិញមួកសុវត្ថិភាព ដែលមានគុណភាពផលិតនៅប្រទេសថៃ ជាង ២ម៉ឺន៤ពាន់គ្រឿង។ បើតាមគម្រោង មួកសុវត្ថិភាពជាង ២ម៉ឺន៤ពាន់គ្រឿង នឹងមកដល់កម្ពុជា នាខែកញ្ញា​ខាងមុខ។

 

 

 

 

 

 

ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ នៅពេលនេះ គឺបានធ្វើឡើងក្រោយកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែកក្កដា។ គួរជម្រាបថា នៅខែកក្កដា​កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២៥៤លើក បណ្តាលអោយមនុស្ស ១៣០នាក់ និងរបួសជាង ៣៧០នាក់ នៅទូទាំងប្រទេស ជាង៨០ភាគរយជាអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពត្រឹមត្រូវ៕

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.