ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្ងាត់ៗកម្លោះសង្ហា អ៊ុន សិទ្ធា ត្រៀមចាប់ដៃអាណិកជនខ្មែរ-ញូសេឡែន កសាងជីវិតគូ បញ្ចប់ភាពនៅលីវ 

០៦ កក្កដា ២០២០ | កម្សាន្ដ

ប្រសិនបើកូវីដ១៩មានការថមថយនាចុងឆ្នាំនេះតារាសម្ដែងលោក លោក អ៊ុន សិទ្ធា តារាសម្តែងចាស់វស្សាក្នុងវិស័យភាពយន្តនៅកម្ពុជា នឹងបញ្ចប់ភាពនៅ លីវ ដោយកសាងជីវិតគូជាមួយអនិកជនខ្មែររស់នៅ New Zealand ។

 

តាមការឲ្យដឹងបន្ថែមពីតារាសម្តែងរូបនេះ កំណាន់ចិត្តរបស់លោកឈ្មោះ “ម៉ី” ជាជនជាតិខ្មែរកំពុងរស់នៅ New Zealand ហើយនាងមានអាយុជាង២០ឆ្នាំ។ ទាំងពីរនាក់មានគម្រោងរៀបការជាមួយគ្នានាចុងឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាការរាតត្បាតជាសកលនៃវីរ៉ុសកូវីដ១៩ ធ្វើឲ្យគ្រប់យ៉ាងនៅមិនទាន់ច្បាស់លាស់។

 

 

តាមការបញ្ជាក់របស់កម្លោះវ័យ៣៧នេះ កំណាន់ចិត្តរបស់លោកជាមនុស្សចូលចិត្តហើយស្រលាញ់វិស័យសិល្បៈដូចលោកដែរ។ ដូចនេះហើយរហូតដល់ពេលនេះ នាងគ្មានបំណងឲ្យលោកបោះបង់សិល្បៈនោះទេ ហើយនាងមិនមែនជាមនុស្សស្រីប្រចណ្ឌគ្មានហេតុផល ពិសេសគឺអាជីពការងារជាតារាសម្តែងរបស់លោក ដែលតែងតម្រូវឲ្យលោកស្និទ្ធស្នាលជាមួយបុគ្គលជាច្រើន។

 

គិតមកទាល់ពេលនេះ អ៊ុន សិទ្ធា ប្រឡូកវិស័យភាពយន្តប្រមាណ១៥ឆ្នាំហើយ ហើយលោកគ្មានបំណងបោះបង់វិស័យសិល្បៈនោះទេ ដរាបណាអ្នកគាំទ្រនៅតែបន្តគាំទ្រស្នាដៃលោក។ រយៈពេល១៥ឆ្នាំមកនេះ តារាសម្តែងរូបនេះក្តោបបានទីផ្សារការសម្តែងជាហូរហែរ មិនថារឿងបែបទាន់សម័យ រឿងបែបបុរាណ ចំណែក ចរិកតួអង្គវិញនោះស្ទើរតែមិនចន្លោះឡើយ តែក៏នៅមានចរិកតួអង្គដែលលោកមិនទាន់សម្តែង ហើយក៏ចង់សម្តែង គឺតួខ្វាក់និងតួគរ។


យ៉ាងណាមិញ ឆាប់ៗខាងមុខលោកនឹងបញ្ចេញស្នាដៃថ្មីលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង “ពណ៌ជីវិត” ខណៈស្នាដៃមួយទៀតរបស់លោកទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ គឺរឿង “កំបិតមុខ២”។

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024