ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឡុង សំណាង ប៉ងជួបថៃ កោះផេត ជាថ្មីកាត់សេចក្ដីរកអ្នកខ្លាំង

១៥ សីហា ២០១៧ | កីឡា

ក្រោយ​យក​​ឈ្នះពិន្ទុ​​លើ​ខ្លាចាស់ថៃ ចេនសឹក លើរេញ​សមរភូមិអ្នកប្រយុទ្ធ ភីអិនអិន កាលពី​ថ្ងៃអាទិត្យ អ្នកប្រដាល់​កំពុង​ឡើងកូដ ឡុង សំណាង អះអាងជា​ថ្មី​​​ថា ​ចង់​ជួប​​អ្នកលេងស្នៀត​ជង្គង់​ថៃ​វ័យ​ក្មេង កោះផេត ជា​លើកទី២ ​​ក្រោម​ហេតុផល​ស្វែង​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ​ ក្រោយ​ស្មើពិន្ទុ​គ្នាម្ដង​ កាល​​ដើម​ខែ​កក្កដា។​

 

 

 

 

ពាក់ព័ន្ធ​បំណង​​នេះ ប្រធាន​ផ្នែក​កីឡានៃ​​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ​លោក សំណព្វ ​​បញ្ជាក់ថា ភីអិនអិន នឹង​បំពេញ​បំណង ឡុង សំណាង ដោយ​ដាក់​ឲ្យ​ជួប​​ កោះផេត នាពេល​ឆាប់ៗ​ខាង​មុខ ប្រសិនជា​កីឡាករ​ថៃ​វ័យ​ក្មេ​ងរូបនេះ មានវេលា​សមស្រប​ណា​មួយ អាចទទួលសំណើ​ជួប​កាត់សេចក្ដី​​​ជា​ថ្មី រវាងពួកគេទាំង​២​។

 

 

 

សូមបញ្ជាក់ថា ឡុង សំណាង នៅតែ​រក្សា​កំណត់ត្រាមិនដែល​ចាញ់ ក្នុងជំនួបមិត្តភាព​អន្តរជាតិ ​ប៉ះកីឡាករថៃ ជាង​១០​ប្រកួត​កន្លង​មក បន្ទាប់ពី​យក​ឈ្នះ ចេនសឹក លើរេញ​សមរភូមិអ្នកប្រយុទ្ធ​ភេសជ្ជៈគោជល់ ភីអិនអិន​ កាលពី​ថ្ងៃទី​១៣ សីហា​៕​

 

សូមទស្សនាវីដេអូ៖

 

 

 

ប្រភព៖ PNN Sports

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024