ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

សៀមរាបនឹងបន្តប្រើយុទ្ធសាស្ត្រមួយនៅជើងទីពីរ វគ្គ៨ក្រុម ពានសម្ដេចតេជោ

០៦ កក្កដា ២០២០ | កីឡា

ក្រុមជម្រើសខេត្តសៀមរាប នឹងបន្តប្រើយុទ្ធសាស្ត្រវាយលុក ពេលប៉ះខេត្តកណ្ដាល សាជាថ្មី នៅជើងទីពីរ វគ្គ៨ក្រុម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ទោះបាននាំមុខពីរគ្រាប់នៅជើងទីមួយ កាលថ្ងៃអង្គារ ទី៣០ ខែមិថុនា។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក លី ធារ៉ា គ្រូបង្គោលខេត្តសៀមរាប។ 


ក្រុមមានមូលដ្ឋាននៅទឹកដីប្រាសាទអង្គរវត្តបានយកឈ្នះ៣ទល់នឹង១ កាលជើងទីមួយ និងវិលប៉ះគ្នានៅទឹកដីគ្នាខេត្តកណ្ដាល ជើងទីពីរ ថ្ងៃអង្គារ ទី០៧ កក្កដា។ លោក លី ធារ៉ា អះអាងថា ប្រសិនបើផ្ដោតតែលើការពារ អាចនឹងភ្លាត់ស្នៀតមិនខាន។ 

 


«យើងនឹងមិនលេងការពារទេ បើយើងចាំតែការពារ អាចនឹងភ្លាត់។ ប្រសិនបើមានឱកាសយើងនឹងសំរុក ព្រោះយើងគិតថា លទ្ធផលនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។


លោក លី ធារ៉ា បង្ហើបដែរថា កូនក្រុមមួយចំនួននឹងអវត្តមានដោយសារជាប់ពិន័យពីការទទួលបានកាតលឿងនៅវគ្គចែកពូល និងជើងទីមួយវគ្គ៨ក្រុម។ ដូច្នេះលោក និងកូនក្រុម នឹងប្រឹងប្រែងកាន់តែខ្លាំងថែមទៀត។ 

 


គួររំឭកថា ក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាបបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលពីឆ្នាំ២០១៩ តែបានត្រឹមជើងឯករង ដោយចាញ់ត្បូងឃ្មុំ៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024