ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បឹងកេត រំពឹងកើនភាពមុតស្រួចពី Singapore Cup

១៤ សីហា ២០១៧ | កីឡា

ឆ្លង​កាត់​ការប្រកួត ​៣លើក​ក្នុងពានរង្វាន់ Singapore Cup លោក ហៅ សុជាតិ គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ក្លឹប​បឹងកេត បង្ហើប​ថា បាន​មើល​ឃើញ​ពី​ការ​កើន​ភាព​មុតស្រួច​ត្រង់​ប្រព័ន្ធ​ប្រយុទ្ធ ប៉ុន្តែលោក​ក៏បាន​មើលឃើញ ពី​ចំណុចខ្សោយ​មួយចំនួន​ត្រង់​តំបន់​ការពារផងដែរ​។​ គ្រូ​បង្គោល​​ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា ថ្លែង​បែបនេះ ​ក្រោយ​អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ ​៤ក្រុម​ចុងក្រោយ Singapore Cup ដោយ​ចាញ់​ Global FC ដោយ​បាល់សរុប​ទាំង​២ជើង ​៤ទល់នឹង៣ ទោះ​ឈ្នះ​ ២ទល់នឹង១​នៅ​ជើងទី២​។

 

រូបភាព៖ លោក​ ហៅ សុជាតិ គ្រូបង្វឹកបណ្តោះអាសន្នក្លឹបបឹងកេត។ (រូបភាពពីក្លឹបបឹងកេត)

 

លោក ហៅ សុជាតិ គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ក្លឹប​បឹងកេត​ ៖ «និយាយ​ទៅ​ទៅ​លេង​ Singapore Cup យើង​មើល​ឃើញ​ពី​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​របស់​យើង​។ ចំណុចខ្លាំងរបស់​យើង យើង​មើល​ឃើញ​ថា ខ្លាំង​ជាង​រាល់​ដង ជាពិសេស​ ឃួន​ ឡាបូរ៉ាវី អាច​រក​បាន​៥​គ្រាប់​។ ហើយ​ចំណុច​ខ្សោយ​របស់​​យើង ឃើញ​ថា ខ្សែការពារ​រាង​ទន់​ជ្រាយ​បន្តិច​។​ ការប្រកួតជើងទី១មិនសូវ​មាន​បញ្ហា​អី តែ​ជើងទី២យើងមាន​បញ្ហា​នៅដើម​តង់​។»

 

រូបភាព៖ កីឡាករ ឃួន ឡាបូរ៉ាវី។ (រូបភាពពីក្លឹបបឹងកេត)

 

លោក​ ហៅ  សុជាតិ បន្ថែម​ថា ដោយសារលីគកំពូលកម្ពុជា​សម្រាក​រយៈ​វែង​ លោក​រំពឹងថា ការប្រកួត​ពានរង្វាន់ Singapore Cup ប្រៀប​ដូចជាការ​កម្ដៅសាច់ដុំ​ និង សម្រួច​សមត្ថភាព​កូន​ក្រុម​ត្រៀម​ការពារ​តំណែងជើងឯក​ក្នុងស្រុក​៕

 

សូមទស្សនាវីដេអូព័ត៌មាន៖

 

អត្ថបទ ៖​ ម៉ា​ សេរីវណ្ណ​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024