ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

Real Madrid គ្រង​បល្ល័ង្ក​អធិរាជ​ក្លឹប​​ពិភព​លោក​ជា​លើក​ទី​២

២០ ធ្នូ ២០១៦ | កីឡា

ស្ដេចស Real Madrid បាន​ក្លាយ​ជា​ជើង​ឯក​ក្លឹប​ពិភព​លោក FIFA Club World Cup 2016 បន្ទាប់​ពី​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Kashima Antlers ក្នុង​លទ្ធផល ៤-២ នៅ​កីឡដ្ឋាន International Stadium Yokohama។

 

ក្នុង​វគ្គ​ទី​១ Karim Benzema ទាត់​បញ្ចូល​ទី​ឲ្យ Real Madrid នាំ​មុខ Kashima Antlers ត្រឹម​នាទី​ទី៩ ប៉ុន្ដែ​នៅ​ចុង​វគ្គ​ទី​១ ទៅ​ហើយ ពោល​នាទី៤៤ អតីត U17 ជប៉ុន Shibasaki រក​គ្រាប់​តាម​ស្មើ​ឲ្យ Kashima Antlers ដោយ​ប្រើ​ជំនាញ​ជើង​ឆ្វេង​ស៊ុត​បញ្ចូល​ទី។

 

 

ចូល​វគ្គ​ទី​២ បាន​ ៧​ នាទី Shibasaki ដដែល បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ប្រើ​ជើង​ឆ្វេង​ស៊ុត​បញ្ចូល​ទី​បន្ថែម​ ១ គ្រាប់​ទៀត ឲ្យ Kashima Anlters នាំ​មុខ​ក្រុម Real Madrid ២-១។ ក្រោយ​ការ​នាំ​មុខ​របស់​ជើង​ឯក J-League 1 មិន​យូរ​ប៉ុន្មាន ពោល​៨​នាទី​បន្ទាប់ Real Madrid តាម​ស្មើ​បាន​សម្រេច ដោយ​បាល់​ពិន័យ​ប៉េណាល់ទី​របស់ Cristiano Ronaldo ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ២-២។

 

 

 

ការ​ប្រកួត​ឈាន​ដល់​វគ្គ​បន្ថែម​១៥​នាទី​ពីរ​ដង ម្ចាស់ពាន Ballon D'or ២០១៦ Cristiano Ronaldo ធ្វើ​បាន Hat-trick ដោយ​រក​បាន ២ ​គ្រាប់​នៅ​ម៉ោង​បន្ថែម​វគ្គទី​១ ជួយ​ឲ្យ​ជើង​ឯក​ទ្វីប​អឺរ៉ុប Real Madrid ក្លាយ​ជា​ជើង​ឯក​ក្លឹប​អាជីព​ពិភព​លោក​ឆ្នាំ​២០១៦ ក្នុង​លទ្ធផល ៤-២។ ជាមួយ​ការ​គ្រង​ជើង​ឯក​លើក​ទី​២ អម​ដោយ​ប្រាក់​រង្វាន់ ៥ លាន​ដុល្លារ កីឡាករ​ពីរ​រូប​របស់​ស្ដេចស​ឈ្នះ​ពាន​ឯកត្តជន​ពីរ​ផ្សេង​គ្នា ដោយ​រង្វាន់​បាល់​មាស​បាន​ទៅ Cristiano Ronaldo បាល់​ប្រាក់​បាន​ទៅ Luka Modrić ខណៈ Gaku Shibasaki របស់ Kashima Antlers ទទួល​បាន បាល់​សំរឹទ្ធ៕

 

តោះ!​ មើលឈុត Highlight ពិសេសៗ​នៃ​ព្រឹត្តិការណ៍​ដ៏​​ធំ​​នេះ​៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024