ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Real Madrid ប៉ះ Kashima ដណ្ដើមបល្ល័ង្គអធិរាជ ក្លិបអាជីពប្រចាំចក្រវាលឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ

១៧ ធ្នូ ២០១៦ | កីឡា

អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំលទ្ធផលវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup ថាតើអធិរាជស Real Madrid ឬ ក្ដាន់អទិទេព Kashima Antlers នឹងគ្រងតំណែងក្លិបអាជីពល្អ បំផុតលើលោកប្រចាំឆ្នាំ២០១៦ ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូខាងមុខ។

 

Kashima ឆក់បានកៅអីផ្ដាច់ព្រ័ត្រមុនគេ ហើយក្លាយជាក្លិបកំពូលជប៉ុន និងជាក្លិបអាស៊ីដំបូងគេបង្អស់ឡើងដល់វគ្គនេះ បន្ទាប់ពីយកឈ្នះជើងឯក ទ្វីបអាមេរិកខាងត្បូង Atletico Nacional កាលថ្ងៃទី១៤ ដោយលទ្ធផល ៤-១។ ចំណែកជើងឯក UEFA Champions League មកពីអេស្ប៉ាញ Real Madrid បានផ្តួល Club America ដោយលទ្ធផល ២-០ នាកីឡដ្ឋាន International Stadium Yokohama នៃប្រទេសជប៉ុន កាលថ្ងៃទី១៥ ខែធ្នូ ដើម្បីឡើងទៅជួប Kashima Antlers នៅវគ្គផ្តាច់ព្រ័ត្រ។

 

 

 

 

២គ្រាប់របស់ម្ចាស់ជើងឯក FIFA Club World Cup 2014 រកបាននៅចុងវគ្គទី១ ពោលត្រឹមប្រមាណ២០វិនាទីមុនសម្លេងកញ្ចែបញ្ចប់វគ្គ ដោយអតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema ខណៈគ្រាប់ទី២ក៏រកបាននៅចុងម៉ោងដូចគ្នា ពោលឈានដល់ម៉ោងបន្ថែមវគ្គទី២ទៅហើយ ដែលជាការបញ្ចប់ទីដ៏ល្អរបស់ម្ចាស់ពាន Ballon D’or ២០១៦ Cristiano Ronaldo ។ ទស្សនាវីដេអូ Highlight នៃព្រឹត្តិការណ៍នេះសូមចុច៖ 

 

 

នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូខាងមុខនេះ ប្រិយមិត្តទស្សនិកជននឹងបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2016 រវាងម្ចាស់ផ្ទះ Kashima Antlers ទល់នឹង Real Madrid ចាប់ពីម៉ោង៥រសៀល ខណៈការប្រកួតដណ្ដើមលេខ៣រវាង Club América និង Atlético Nacional ចាប់ផ្ដើមនៅម៉ោង១:៣០នាទីរសៀល។ សង្គ្រាមវាលស្មៅទាំង២នេះ នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕ តើក្លិបមួយណានឹងក្លាយជាអធិរាជក្លិបអាជីពប្រចាំចក្រវាលនាឆ្នាំ២០១៦នេះ?

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024